(ប៉ារីស)៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប AirAsia របស់ម៉ាឡេស៊ី បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃទាប និងល្អបំផុតលើពិភពលោក នៅក្នុងពិធីប្រគល់ពានរង្វាន់ Skytrax World Airline Awards ២០១៧ ដែលប្រព្រឹត្តនៅក្នុង Musée de l’Air et de l’Espace នាអាកាសយាន្តដ្ឋានLe Bourget កាលពីម្សិលមិញ។

លោក Suhaila Hassan ជាប្រធានគ្រប់គ្រងក្រុមនាវិកប្រចាំ AirAsia (AirAsia Group Cabin Crew) ដែលបានបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ AirAsia អស់រយៈពេលជាង ២០ឆ្នាំមកហើយនោះ ដោយមានការចូលរួមពី លោកDavid Foster ដែលជាឯកអគ្គរាជទូតរបស់ AirAsia និងកីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីល Roberto Carlos។

លោក David Foster គឺជាផលិតករ តន្ត្រីករ និងជាអ្នកនិពន្ធចម្រៀងសញ្ជាតិកាណាដា ដែលបានឈ្នះពានរង្វាន់ Grammy Awards ចំនួន ១៦ ដែលល្បីល្បាញ អស់រយៈពេលស្ទើរតែ ៤ទស្សវត្សរ៍មកហើយនោះ ស្របពេលដែលកីឡាករបាល់ទាត់ដ៏ល្បីល្បាញមួយរូប Roberto Carlos បានជួយឲ្យក្លឹបបាល់ទាត់យក្ស Real Madrid ឈ្នះពានរង្វាន់អេស្បាញ La Liga ចំនួន ៤ និងបានជួយឲ្យប្រទេសប្រេស៊ីលឈ្នះពានរង្វាន់ពិភពលោក World Cup ក្នុងឆ្នាំ ២០០២ផងដែរ។

ពានរង្វាន់ពិភពលោក «Oscars of the Aviation Industry» និងពានរង្វាន់ Skytrax ត្រូវបានប្រសិទ្ធនាមជាពានរង្វាន់ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដែលល្អបំផុត ក្នុងពិភពលោក ដែលមានអ្នកធើ្វដំណើរប្រមាណជាង ១៩.៩ លាន នាក់ដែលត្រូវបានធ្វើការស្ទាបស្ទង់យ៉ាងយកចិត្តទុកដាក់ជាមួយនឹង ១០៥ សញ្ជាតិផ្សេងៗគ្នា តាមរយៈសូចនាករវាយតម្លៃគុណភាព (KPI) ទាំង៤៩ នៃក្រុមហ៊ុនអាកាសចរណ៍ដែលនាំមុខគេក្នុងការផ្តល់ជូនសេវាកម្ម និងផលិតផលសំខាន់ៗ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់។

លោក Tan Sri Tony Fernandes ប្រធានក្រុមនាយកប្រតិបត្តិ AirAsia បាននិយាយថា «ថ្ងៃនេះ អាស៊ានបានបង្កើតកំណត់ត្រា​ពិភពលោក​ម្តងទៀតហើយ។ ហើយឥឡូវនេះពួកយើងបានឈ្នះពានរង្វាន់ពិភពលោកលើកទី៩ហើយ។ ដូចគ្នានេះ​ដែរប្រទេសប្រេស៊ីលបានឈ្នះពានរង្វាន់ FIFA World Cup ៥ដង លោក Michael Jordan បានទទួលពានរង្វាន់​ជើងឯក NBAចំនួន ៦ដង ហើយលោក  Michael Phelps បានរក្សាកំណត់ត្រាជើងឯកមេដាយមាសអូឡាំពិកពិភពលោកចំនួន ៨ដងផងដែរ»

លោកបានបន្ថែមថា «ពួកយើងពិតជាទទួលបានតំណែងពានរង្វាន់ពិភពលោកនេះ យ៉ាងពិតប្រាកដ ហើយពួកយើងនឹងបន្តព្យាយាមឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាផ្តល់នូវការអភិវឌ្ឍន៍ដ៏ល្អបំផុត សម្រាប់អ្នកដំណើររបស់ពួកយើងទាំងអស់ ព្រមទាំងម្ចាស់ភាគហ៊ុនផងដែរ។ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយដែលពួកយើង បានបង្កើតកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺហើយ ក្នុងរយៈពេលប្រហែលជា១៥ឆ្នាំទៀត ពួកយើងនឹងធ្វើការវិវឌ្ឍន៍ខ្លួនទៅជា AirAsia តែមួយ(One AirAsia) ដែលជាសហគមន៍ ក្រុមហ៊ុនអាកាសចរណ៍ ប្រចាំអាស៊ានយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតពួកយើងក៏ចង់អភិវឌ្ឍខ្លួនរបស់ពួកយើង ឲ្យក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឌីជីថល ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយដើម្បីផ្តល់នូវភាព​ងាយស្រួលសម្រាប់អ្នកដំណើររបស់ពួកយើងទាំងអស់ ក៏ដូចជាឲ្យសក្តិសមជាក្រុមហ៊ុនសម្រាប់ពានរង្វាន់នេះ»

លោក Suhaila Hassan ប្រធានគ្រប់គ្រងក្រុមនាវិកប្រចាំ AirAsia(AirAsia Group Cabin Crew) បានបន្តទៀតថា « អ្វីដែល​មិនគួរឲ្យជឿនោះ គឺវាអស់រយៈពេល ២០ឆ្នាំមកហើយ ចំពោះការធ្វើជាផ្នែកមួយ នៃការធ្វើដំណើររបស់ AirAsia ពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ក្នុងស្រុកទៅកាន់ក្រុមហ៊ុន អាកាសចរណ៍ ដ៏ល្អបំផុត លំដាប់ពិភពលោក។ ពួកយើងមានក្រុមដ៏អស្ចារ្យដែលពោរពេញទៅដោយមហិច្ឆតា ការខិតខំប្រឹងប្រែង និងការចែករំលែកជួយគ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយពួកយើងនឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ជាមួយនឹងភាពល្បីល្បាញរបស់យើងក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអាកាសចរណ៍លេខ១លំដាប់ពិភពលោក(LLC)នៅពេលដែលពួកយើងពង្រីកការហោះហើរទៅកាន់ប្រទេសចិន វៀតណាម និងបណ្តាប្រទេសជាច្រើនទៀតក្នុងពិភពលោក»