(ភ្នំពេញ)៖ យ៉ាងហោចណាស់​មានសិល្បករ-សិល្បការិនីល្បីៗ​១៨​រូប បាន​សម្រេច​ចិត្ត​ ទៅ​កែ​សម្ផស្ស​ ក៏​​ដូច​ជា​ទៅ​​ថែ​រក្សា​សម្ផស្ស នៅ​គ្លីនិក​មជ្ឈមណ្ឌល​​កែ​សម្ផស្ស ​មួយ​ដែល​មាន​ឈ្មោះ​ថា «ឌែរម៉ូ​គ្លីនិក» ដើម្បីធ្វើឲ្យសម្ផស្សរបស់ខ្លួននៅក្មេងវ័យ និងរក្សាបាននូវប្រជាប្រិយភាពពីអ្នកគាំទ្រ។ នេះ​បើ​តាម​ការ​បង្ហើប​​ឲ្យ​ដឹង​​ ពី​អ្នក​ស្រី អ្នក​ស្រី ហូវ ដាណេ អគ្គ​នាយិកា​នៃ​​មជ្ឈមណ្ឌល​ កែ​សម្ផស្ស​​ល្បី​ឈ្មោះ​មួយ​នេះ។

តាម​​លើក​ឡើង​​របស់​អគ្គ​នាយិកា​នៃ​​មជ្ឈមណ្ឌល​ កែ​សម្ផស្ស​​ល្បី​ឈ្មោះ​ខាង​លើ តាម​វិជ្ជាជីវៈ​ក៏​ដូច​ជា​​ក្រមសីលធម៌​គ្រូពេទ្យ គឺ​មិន​អាច​បញ្ចេញ​ឈ្មោះ​​ទាំង​អស់​ខាង​លើក​ បាន​ឡើយ ប្រសិន​បើ​មិន​មាន​ការ​​អនុញ្ញាត​ពី​សាមី​ខ្លួន ប៉ុន្តែ​ក្រុម​តារា​ទាំង​នោះ សុទ្ធតែ​​ផ្ដល់​សិទ្ធិ​ឲ្យ ​គ្លីនិក​ក្នុង​ការ​បញ្ចេញ​ឈ្មោះ​​​ជា​​សាធារណៈ​ទាំង​អស់។ ​​«ពួក​គាត់​ឲ្យ​យើង​បញ្ចេញ​ឈ្មោះ​​​ទាំង​អស់ ព្រោះ​យើង​បាន​​សុំ​សិទ្ធ​គាត់​អស់​ហើយ ម្យ៉ាង​ទៀត​ពួក​គាត់​ភាគ​ច្រើន ​ជា​តារា​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ ឌែរម៉ូ​គ្លី និក​កន្លង​មក»។ អ្នក​ស្រី ហូវ ដាណេ ថ្លែង​បញ្ជាក់បន្ថែម។

លោកស្រីអគ្គនាយិកាបន្ថែមទៀតថា «មូលហេតុ​ដែល​នាំ​ឲ្យ​តារា​ល្បីៗ​ទាំង​អស់​ ខាង​លើ​​សម្រុក​គ្នា​ជា​បន្តបន្ទាប់​​ទៅ​ទទួល​សេវាកម្ម​នៅ  ឌែរម៉ូ​គ្លីនិក ក៏​ព្រោះ​តែ​គ្លីនិក​មួយ​នេះ​ ​មាន​សេវាកម្ម​ផ្នែក​សម្ផស្ស​​មិន​ចាញ់ គ្លីនិក​​នៅ​បរទេស​ឡើយ ត្បិត​អី គ្លីនិក​មាន​ដុកទ័រ​ល្បីៗ​ទាំង​ជាតិ​និង​អន្តរជាតិ ជាពិសេស គឺ​ដុកទ័រ​​ជា​ច្រើន​ជា​អ្នក​ជំនាញ​​ជនជាតិ​កូរ៉េ និង អាមេរិក ជាង​នេះ​ទៅ​ទៀត​​​គ្លីនិក មាន​ដៃគូ​សហករណ៍​​ជា​មួយ​គ្លីនិក​ល្បី​ឈ្មោះ​ នៅ​ប្រទេស​កូរ៉េ គឺ Mega គ្លីនិក​​​ ​គាត់​ចង់​បាន​ដុកទ័រ​កូរ៉េ​យើង​មាន​​ដុកទ័រ​កូរ៉េ ចង់​បាន​ដុកទ័រ​ខ្មែរ​​យើង​មាន​​ដុកទ័រ​ខ្មែរ ចង់​ទៅ​ធ្វើ​នៅ​កូរ៉េ យើង​មាន​​​សេវាកម្ម​បញ្ជូន​ទៅ​ទៀត»

អ្នក​ជំនួញ​​ល្បី​ឈ្មោះ​ខាង​សេវាកម្ម​​កែសម្ផស្ស ​បាន​បន្ត​ឲ្យ​ដឹង​ថា មិនមែន​មាន​តែ​តារា​ល្បី​ឈ្មោះ​ទាំង​១៨រូប​ ខាង​លើ​នោះ​ឡើយ ​ដែល​មក​ទទួល​សេវាកម្ម​​សម្ផស្ស​ពី ឌែរម៉ូ​គ្លីនិក គឺ​មាន​តារា​ល្បីៗ​ជា​ច្រើន​ទៀត ព្រម​ទាំង​អតិថិជន​ ជាមន្ត្រី​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូប​ទៀត ប៉ុន្តែ​ដោយ​គោរព តាម​វិជ្ជាជីវៈ​ក៏​ដូច​ជា​ក្រមសីលធម៌ អ្នក​ស្រី សូម​មិន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។

តារា​ទាំង​១៨ រូប​នោះ សុទ្ធតែ​សាមី​ខ្លួន​បាន​អនុញ្ញាត​ ឲ្យ​​ម្ចាស់​គ្លីនិក​បញ្ចេញ​ទាំង​អស់ ក្នុង​នោះ​មាន​ឈ្មោះ​ដូច​ខាង​ក្រោម៖  
១/ កញ្ញា ព្រះកាយ ចន្ទ័ ( ធ្វើ​ច្រមុះ និង ​ចាក់​ថ្គាម​ឲ្យ​មុខ​អក្សរ V )។
២/ កញ្ញា ទេព បូព្រឹក ( វះ​កាត់​ច្រមុះ កែ​ទម្រង់​​មុខ​អក្សរ​V​ ព្រម​ទាំង ចាក់​រំលាយ​ខ្លាញ់​ដើម​ដៃ)។
៣/ កញ្ញា សុខ សីឡាលីន ( ដោះដូរ​ខ្ទង់​ច្រមុះ ដែល​​ពី​មុន​តារា​ស្រី​រូប​នេះ ធ្លាប់​ធ្វើ​កន្លែង​ផ្សេង )។
៤/ កញ្ញា សាសា  តារា​ចម្រៀង​ថោន ( កិប​ភ្នែក)។
៥/ កញ្ញា សុគ ន្ធីសា (មក​ថែ​រក្សា​​ស្បែក​​មុខ​ជា​ប្រចាំ ដើម្បី​បំបាត់​ស្បែក​ជ្រីវជ្រួញ​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ )។
៦/ អ្នក​នាង ពេជ្រ សោភា (មក​ថែ​រក្សា​​ស្បែក​​មុខ​ជា​ប្រចាំ ដើម្បី​បំបាត់​ស្បែក​ជ្រីវជ្រួញ​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ )។
៧/ អ្នក​នាង ហង្ស  សុជាតា (កែ​ទម្រង់​​មុខ​ឲ្យ​​ទៅ​ជា​​អក្សរV  និង ចាក់​បេប៊ីហ្វេស ដើម្បី​ឲ្យ​ស្បែក​មុខ​កូន​ក្មេង)។
៨/ លោក សាវីន ហ្វីលីព (ចាក់​ប៊ូថក​បំបាត់​ជ្រីវជ្រួញ និង ថែ​រក្សា​ស្បែក​​មុខ​ឲ្យ​នៅ​ក្មេង។
៩/ លោក អ៊ែន ឌី (ថែ​ស្បែក​មុខ​ឲ្យ​ក្មេង)។
១០/ តារា​ចម្រៀង STEP (ថែ​ស្បែក​មុខ​ឲ្យ​ក្មេង)។
១១/ លោក សុខ សិរីវឌ្ឃនា (ថែ​ស្បែក​មុខ​ឲ្យ​ក្មេង)។
១២/ លោក  អ៊ុន សុទ្ធា (ព្យាបាល​មុខ​មុន ព្យាបាល​ស្លាកស្នាម ចាក់​ប៊ូថក ដើម្បី​បំបាត់​ជ្រីវជ្រួញ )។
១៣/ កញ្ញា  វីតវីត (ថែ​ស្បែក​មុខ​ឲ្យ​ក្មេង)។
១៤/ អ្នក​នាង ស្រីម៉ុច អតីត តារា​សិចស៊ី (កែ​ទម្រង់​មុខ​ឲ្យ​ទៅ​ជា​អក្សរ​V និង​ចាក់​បេប៊ីហ្វេស ដើម្បី​ឲ្យ​ស្បែក​មុខ​កូន​ក្មេង)។
១៥/ កញ្ញា អ៊ុន អាលីហ្សា (វះកាត់​ដូរ​ខ្ទង់​ច្រមុះ)។
១៦/ កញ្ញា គង់ វង្សយ៉ាទី ( ថែ​រក្សា​ស្បែក​មុខ និង ស្បែក​ខ្លួន)។
១៧/ កញ្ញា ថន លក្ខិណា (​ថែ​រក្សា​ស្បែក​មុខ និង ស្បែក​ខ្លួន)។
១៨/ កញ្ញា សូដា នីតា (កែ​ទម្រង់​មុខ​វី និង ធ្វើ​ចាក់​បេប៊ីហ្វេស ដើម្បី​ឲ្យ​ស្បែក​មុខ​កូន​ក្មេង)។

សូម​បញ្ជាក់​ផង​ដែរ​ថា មជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែរម៉ូ​គ្លីនិក» ​មជ្ឈមណ្ឌល​កែ​សម្ផស្ស «ឌែរម៉ូ​គ្លីនិក»​មាន​សេវាកម្ម​កែ​សម្ផស្ស​ធំ​ៗ​ចំនួន៤ ទី១ ​ការ​ព្យាបាល​ជំងឺ​សើស្បែក​គ្រប់​ប្រភេទ​​ដោយ​ផលិត។ ទី២ ​ផលការ​ព្យាបាល​ជំងឺ​សើស្បែក​គ្រប់​ប្រភេទ​ដោយ​ម៉ាស៊ីន​ និង​ឱសថ។ ទី៣ ការ​កែ​សម្ផស្ស​ដោយ​មិន​វះកាត់។ ទី៤ កែ​សម្ផស្ស​ដោយ​ការ​វះកាត់។ មជ្ឈមណ្ឌល  សម្ផស្ស​ដដែល​នេះ បាន​បង្កើត​​នៅ​​​ឆ្នាំ២០១០ បច្ចុប្បន្ន​មាន​៤ សាខា  ក្នុង​នោះ​ឌែរម៉ូ​គ្លីនិក ​ទួលគោក ឌែរម៉ូ​គ្លីនិក ផ្សារ​ចាស់​ ឌែរម៉ូ​គ្លីនិក ដេអិន  និង  ឌែរម៉ូ​គ្លីនិក បឹង​កេង​កង ដែល​ទើប​នឹង​បើក បំពាក់​ឧបករណ៍​​​ម៉ាស៊ីន​ទើបៗ​ចុង​ក្រោយ​គេ​បង្អស់​៕