(ភ្នំពេញ)៖ ឱកាសពិសេស​សម្រាប់សិក្សានុសិស្ស បានមកដល់ហើយ សាលារៀនអន្ដរជាតិ Bright Line បញ្ចុះតម្លៃសិក្សារហូតដល់ទៅលើ២០% និងផ្ដល់ជូននូវឯកសណ្ឋាន ១ឈុតដោយឥតគិតថ្លៃ ក្នុងឱកាសចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១កញ្ញា ដែលទទួលសិស្ស ចាប់ពីកម្រិត មត្តយ្យសិក្សា រហូតដល់ បឋមសិក្សា។

ចុះឈ្មោះចូលរៀន នៅថ្ងៃទី ចាប់ពីថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០១៧តទៅ ដោយសាលារៀនអន្ដរជាតិ Bright Line នេះ មានទីតាំងនៅអគារលេខ​១៦៨ ផ្លូវព្រះមុនីរ៉េត(២១៧)សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្ថិតនៅក្បែរបុរីពិភពថ្មី(ចំការដូង) មានអគារសិក្សាផ្ទាល់ខ្លួនធំចំនួនពីរ កម្ពស់៥ជាន់ មាន១២០បន្ទប់ បំពាក់ដោយប្រព័ន្ធសុវត្ថិភាព បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សិល្បៈ បន្ទប់ភាពយន្ដ ស្ថិតក្នុងស្ដង់ដារអន្ដរជាតិ មានអគារអាហារធំ ប្រកបដោយអនាម័យខ្ពស់ សង់លើផ្ទៃដីធំទូលាយ មានទីលានកីឡា សួនកុមារ សួនជីវចំរុះ អាងហែលទឹក ចំណតយានយន្ដផងដែរ។

កាន់តែពិសេស សាលារៀនអន្ដរជាតិ Bright Line មានបើកបង្រៀនភាសាអង់គ្លេស​គ្រប់មុខវិជ្ជា ពីសាស្ដ្រាចារ្យ ជាជនជាតិបរទេសតែម្ដង រួមទំាងបង្រៀន ភាសាអង់គ្លេស-ខ្មែរ ពេញម៉ោង និងក្រៅម៉ោង មានសាស្ដ្រាចារ្យ ដែលមានពិសោធនជាច្រើនឆ្នាំ ទាំងជាតិ និងអន្ដរជាតិ ព្រមទាំងមានលោកគ្រូអ្នកគ្រូ ប្រកបដោយគរុកោសល្យ និងវិធីសាស្ដ្របង្រៀនដោយមានទេពកោសល្យ ទៅដល់សិក្សានុសិស្សគ្រប់កម្រិតចាប់ពី ទារកដ្ឋាន (២ឆ្នាំទៅ៣ឆ្នាំ) ​និងមត្ដេយ្យ ផងដែរ៕