(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដោយប្រកាសថា កម្ពុជាមានភ្លៀងបន្ដធ្លាក់រាយប៉ាយពេញ១សប្ដាហ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយនឹងបរិមាណពីមធ្យមទៅបង្គួរ។

ក្រសួងបញ្ជាក់ថា «តាមបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលភាគខាងកើត (ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម) និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ លើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ និងមានភ្លៀងធ្លាក់ខ្លាំង រលកសមទ្រមានកំពស់ខ្ពស់ៗ»។

កត្កាទាំងនេះហើយ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖