(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ លោក លឹម ជាវុត្ថា, កញ្ញា សំ ស្រីនីត, កញ្ញា ឆេង សូរិយា, លោក​ សៀ សៀកឡេង, លោក ហួន លីហួ រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ វិដេអូប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងចេញពីទីតាំងនៃដំណើរតស៊ូរំដោះជាតិ និង ប្រជាជនកាលពី៤០ឆ្នាំមុន
២៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ នៅព្រឹកនេះ បន្ទាប់ពីទៅរំលឹកអនុស្សាវរីយ៍ នៃការរត់ភៀសខ្លួនទៅវៀតណាម កាលពី៤០ឆ្នាំមុន
៣៖ ទស្សនកិច្ចផ្លូវការនៅឡាវ៖ ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋឡាវ ថាទំនាក់ទំនងដ៍ល្អរវាងប្រទេសទំាងពីរ នាំមកនូវការរីកចម្រើនទំាងសងខាង
៤៖ សេចក្តីស្នើច្បាប់ ស្តីពីការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចូលដល់ ព្រឹទ្ធសភាហើយ
៥៖ អ្នកទោស៥នាក់ ដែលហែកគុករត់គេចខ្លួននៅខេត្តកំពង់ស្ពឺ ត្រូវបានព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនមកវិញ
៦៖ ប្រជាពលរដ្ឋជីកស្រះប្រទះឃើញគ្រាប់បែកមួយគ្រាប់ ទម្ងន់៣៥០គីឡូក្រាម នៅស្រុកត្រាំកក់
៧៖ ព្រះសង្ឃដែលត្រូវចាប់ផ្សឹករឿង កាន់កាប់អាវុធ​ខុសច្បាប់ នៅខេត្តបាត់ដំបង ត្រូវបានចៅក្រមចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារហើយ
៨៖ កម្លាំងអាវុធហត្ថខេត្តកំពត ចុះបង្ក្រាបរថយន្តដឹកគ្រឿងសមុទ្រស្រស់ ដែលចាក់សារធាតុគីមីចូល នាំចេញពីវៀតណាមតាមច្រកទ្វារ អន្តរជាតិព្រែកចាក ក្នុងស្រុកកំពង់ត្រាច
៩៖ រថយន្តក្រុងសាធារណៈ ចំនួន១០០គ្រឿងថ្មីទៀត ដែលជាជំនួយរបស់ចិន នឹងមកដល់កម្ពុជា ថ្ងៃទី២៥ ខែមិថុនា

* ព័ត៌មានអន្តរជាតិ (World News)
១៖ ប្រធានាធិបតីបារាំង «សោកស្តាយដែលបារាំង ចូលរួមទម្លាក់មេដឹកនាំ ហ្គាដាហ្វី ចេញពីអំណាច» នៅលីប៊ី ធ្វើឲ្យប្រទេសនេះបែកជាពីរ និងប្រជាជនរងទុក្ខវេទនាបំផុត !
២៖ មន្រ្តីយោធាជាន់ខ្ពស់ចិន និងវៀតណាម «សម្រេចលុបចោលគំរោងជួបពិភាក្សាដ៏កម្រ» បន្ទាប់ពីនាយករដ្ឋមន្ត្រីវៀតណាម បំពេញទស្សនកិច្ចនៅអាមេរិក!
៣៖ ភ្នាក់ងារស៊ើបការណ៍អាមេរិក កំពុងតាមដាន​តួនាទីដៃគូ​ពាក់ព័ន្ធរបស់លោក Flynn ទីប្រឹក្សា​សន្តិសុខជាតិ​ដែលបណ្តេញ​ចេញពីដំណែង
៤៖ កូរ៉េខាងជើង «អាចនឹងធ្វើតេស្តនុយក្លេអ៊ែរជាលើកទី៦» ក្នុងពេលឆាប់ៗខាងមុខ!
៥៖ Ronaldo ព្រមបង់ប្រាក់ ១៦.៤លានដុល្លារ ដើម្បីបញ្ចប់រឿងបញ្ហាបន្លំពន្ធនៅអេស្ប៉ាញ ៕