(ភ្នំពេញ)៖ រសៀល​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧​នេះ ក្រុមប្រតិបត្តិការចម្រុះមាន នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមសរុប១២នាក់ ក្នុងនោះស្រី៧នាក់ ដែលលួចឆ្លងដែនស្នាក់នៅ ធ្វើការខុសច្បាប់ និងគ្មានសៀវភៅការងារ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅហាងកាហ្វេឈ្មោះ ដាលីង និងហាងភឿងណាម ក្នុងភូមិ៣ ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងនោះបានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន១២​នាក់ ស្រី៧​នាក់​។

បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយធ្វើការត្រួតពិនិត្យ កម្លាំងជំនាញបានបញ្ជូនជនជាតិវៀតណាម និងចិនទាំង២៨នាក់នោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដទៀត៕