(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ១៧ឆ្នាំ កម្ពុជា (U-17) បានបរាជ័យក្រោមថ្វីក្រុមយុវជន U-17 វៀតណាម ដោយពុំមានគ្រាប់បាល់វាយបកឡើយ ជាមួយលទ្ធផល ៤-០ នៅក្នុងជំនួបមិត្តភាពអបអរខួបលើកទី ៥០ឆ្នាំ នៃទំនាក់ទំនងកាទូតកម្ពុជា-វៀតណាម ដែលធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ជំនួបមិត្ដភាពនេះ ក្រុមម្ចាស់ផ្ទះ U-17 កម្ពុជា ធ្វើបានយ៉ាងល្អ នៅដើមតង់ទី១ ដោយមានឱកាសរកគ្រាប់បាល់ជាច្រើនលើក តែធ្វើមិនបានសម្រេច។ ប៉ុន្ដែគ្រាដែលក្រុមយុវជនកម្ពុជាធ្វើមិនបានល្អនោះ ក្រុមភ្ញៀវ U-17 វៀតណាម ក៏ក្ដោបឱកាសទម្លាយសំណាញ់ ក្រុមគោព្រៃជំទង់កម្ពុជាជាបន្ដបន្ទាប់ រហូតចប់ការប្រកួត ៩០នាទី ក្រុម U-17 វៀតណាម បានយកឈ្នះក្រុម U-17 កម្ពុជា ដោយលទ្ធផល ៤-០។

សូមទស្សនាវីដេអូហាយឡាយ នៃការបរាជ័យយ៉ាងដំណំរបស់ក្រុមយុវជន U-17 កម្ពុជា ដូចខាងក្រោម៖