(បន្ទាយមានជ័យ)​៖​ លោកឧកញ៉ា កុក អាន បានចំណាយថវិកាស្ថាបនាផ្លូវថ្មគ្រួសមិចមួយខ្សែប្រវែង៤៥០០ម៉ែត្រ​ ទទឹង៥ម៉ែត្រ កាត់ពីផ្លូវជាតិលេខ៥ ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោក ង៉ោ ម៉េងជ្រួន​ អភិបាលលក្រុងប៉ោយប៉ែត ​បានថ្លែងឲ្យដឹងថា អ្នកភូមិ លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សិ ព្រះសង្ឃ និងគណៈកម្មការវត្ត សប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន អានកូ របស់ឧកញ៉ា កុក អាន ដែលបានជួយផ្លូវមួយខ្សែរចាក់ថ្មគ្រួសមិច ប្រវែង៤៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ​ កាត់ពីផ្លូវជាតិលេខ៥​ ដល់ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកំពុងស្ថាបនា បានប្រហែល៥០ភាគរយ ហើយដែលជួយសម្រួលដល់ការ ធ្វើរដំណើររបស់ សិស្សានុសិស្ស ទៅរៀននៅបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ និងប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលក្នុងកាប្រកបការងារផ្សេងៗ បានយ៉ាងងាយស្រួល នេះជាផ្នែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

តំណាងក្រុមហ៊ុន អានកូ របស់លោកឧកញ៉ា កុក អាន ​បានថ្លែងថា​ ការស្ថាបនាផ្លូវថ្មមិចនេះ គឺលោកឧកញ៉ា​បានទទួលសំណើរពីប្រជាពលរដ្ឋ​​ សំណើថ្នាក់ក្រុង​​ ថ្នាក់ខេត្ត​ក៏បានស្ថាបនាតែម្តង​ និងបានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកឧកញ៉ា​​ ទាំងនេះហើយ​សបញ្ជាក់ឲ្យឃើញថា​ លោកឧកញ៉ាកុក​ អាន បានចូលចំណែកជាមួយ និងរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍតំបន់ណាដែលមានបញ្ហាលំបាកផ្លូវធ្វើដំណើរ ហើយមិនតែប៉ុណ្ណោះខាងក្រុមហ៊ុនតែងតែយកចិត្តទុកដាក់បញ្ហាមនុស្សធម៌ដល់ក្មេងៗ និងចាស់ជរាគ្មានទីពឹងនៅតាមទៅជនបទ ក៏ដូចជានៅតាមទីប្រជុំជនជាដើម។​ ហើយដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ​ក្នុងការធ្វើដំណើរនៅរដូវ​ តែងតែជួបការលំបាកយឺតយ៉ាវ និងខាតបង់ពេលវេលា ក្នុងការធ្វើចរាចរណ៍ចេញចូលភូមិនៅរដូវភ្លៀង ព្រោះផ្លូវនេះមានសភាពស្អិតតែម្តង។​

ដោយឡែកព្រះសង្ឃគង់ក្នុងវត្ត អូរល្ហុង​ មានដីការថា​ពួកអាត្មាភាព្យឃើញមេឃភ្លៀងម្តងៗ​ គឺប្រហែលដាច់ចង្ហាន់ឆាន់ហើយ ដោយសារតែផ្លូវខាងលើនេះ មានសភាពស្អិត​​ បង្កឧបសគ្គដល់ពុទ្ធបរិស័ទចំណុះជើងវត្ត យកចង្ហាន់មកប្រគេនដល់ព្រះសង្ឃក្នុងវត្តរបស់អាត្មា។​ តែព្រឹកនេះពួកអាត្មាបានឃើញក្រុមការងារអាជ្ញាធរ​ក្រុង​ អាជ្ញាធរខេត្ត ជាពិសេសវត្តមានក្រុមការងាររបស់លោកឧកញ៉ាកុក​ អាន បាននាំយកគ្រឿងចក្រមកឈួសឆាយផ្លូវលំ​ឲ្យក្លាយជាផ្លូវថ្មមិច ដើម្បីសម្រួលក្នុងធ្វើចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕