(កោះកុង)៖ ដោយមានការណែនាំពីថ្នាក់ដឹកនាំរបស់អគ្គនាយដ្ឋានកាំកុងត្រូល រថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ត្រូវបាននាំយកទៅត្រួតពិនិត្យ បន្លែ ផ្លែឈើ ដែលអាជីករដាក់តាំងលក់ក្នុងផ្សារដងទង់ ហើយជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញកាកសំណល់ថ្នាំ កសិកម្មនៅក្នុងផ្កាកាឆាយ និងស្លឹកខ្ទឹមទាំងនោះ ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង។

លោក ជា នី អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានថ្លែងថា ក្រោយពីធ្វើការពិសោធន៍ ដើម្បីស្វែងរកកាកសំណល់កសិកម្មមន្ទីរ ពិសោធន៍ចល័តកាំកុងត្រូល យើងបានរកឃើញកាកសំណល់កសិកម្មមាននៅក្នុង ស្លឹកខ្ទឹម ស្លឹកការឆាយ ហើយធ្វើការដកហូតបានចំនួន១៦គីឡូ ស្លឹកខ្លឹមចំនួន១០គីឡូ ស្លឹក កាឆាយចំនួន៦គីឡូ ហើយស្លឹកខ្ទឹម និងស្លឹកកាឆាយ គឺរបស់ដាំក្នុងស្រុក។

លោក ជា នី បានបញ្ជាក់ថា ចំពោះបន្លែផ្លែឈើ មឹក បង្គា ត្រី សាច់មាន់ ជើងមាន់។ល។ មន្ទីរពិសោធន៍ចល័តកាំកុងត្រូល ពុំរកឃើញកាកសំណល់ កសិកម្មសារធាតុគីមីនោះទេ ព្រោះប្រជាពលរដ្ឋគាត់យល់ដឹងច្រើន ក្រោយពីធ្វើការណែនាំរបស់សាខាកាំកុងត្រូល និងធ្វើការត្រួតពិនិត្យយ៉ាងញឹកញាប់ នេះដើម្បីការពារសុខភាពសុវត្តិភាពប្រជាពលរដ្ឋ ហើយសំណូមពរឲ្យគាត់សហការណ៍ចូលរួមទាំងអស់គ្នា។

ការចុះធ្វើការពិសោធន៍ ស្វែងរកកាកសំណលកសិកម្ម ក្រោមការដឹងនាំដោយលោក ឆាយ ផលរ័ត្ន អនុប្រធាននាយដ្ឋានកាំកុងត្រូលលោក ជា នី អនុប្រធានសាខាកាំកុងត្រូល ខេត្តរួមនឹងមន្រ្តីក្រោមឱវាទ បានសហការជាមួយមន្រ្តីពាណិជ្ជកម្ម មន្ត្រីសាលាក្រុងខេមរភូមិន្ទ និងគណៈកម្មការផ្សារបានចុះធ្វើការសង្កេត និងត្រួតពិនិត្យគុណភាពបន្លែ ផ្លែឈើ មឹង បង្គា ត្រីសាច់មាន់។ល។ ដែលអាជីវករដាក់តាំងលក់ ក្នុងផ្សារដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះធ្វើពិសោធន៍របស់មន្ទីរពិសោធន៍ចល័តកាំកុងត្រូល ទៅលើបន្លែផ្លែឈើ លោក ជា នី បានឲ្យដឹងថា ការចុះត្រួតពិនិត្យរាល់មុខទំនិញ ជាគ្រឿងឧបរិភោគបរិភោគ បន្លែផ្លែឈើដាំក្នុងស្រុក និងនាំចូលពីប្រទសជិតខាង គឺក្នុងគោលបំណងដើម្បីកំណត់រកសូចនាករនៃគ្រោះ រកកាកសំណល់កសិកម្ម ដែលមាននៅបន្លែផ្លែឈើ លើទំនិញគ្រឿងឧបភោគ បរិភោគ ដែលមានលក្ខណៈពុំប្រក្រតី ដែលបង្កផលប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ដែលកំពង់ដាក់តាំងលក់នៅលើទីផ្សារជាអាទិ៍ គឺទំនិញដែលផុតំណត់រយៈពេលប្រើប្រាស់ ទំនិញដែលគ្មានស្លាកសញ្ញា ត្រឹមត្រូវមានចំឡងមេរោគ ប្រប្រួលខូចគុណភាព និងទំនិញដែលមានលួចដាក់បន្ថែមនូវសារធាតុគីមី ដែលហាមឃាត់ជាពិសេស ហើយផ្តោតសំខាន់ ទៅលើចរាចបន្លែស្រស់ៗ ទាំងបន្លែនាំចូលពីប្រទេសជិតខាង និងបន្លែដាំក្នុងស្រុក ព្រមទាំងធ្វើការណែនាំអំពី លក្ខណៈអនាម័យនៃការដាក់ លក់ សាច់មាន់ សាច់ទា សាច់គោ ជ្រូក រួមទាំងផលិតផលម្ហូបអាហារមួយចំនួនទៀតដែលប្រជាពលរដ្ឋយើងនិយមទទួលទាន ឬប្រើប្រាស់ប្រចាំថ្ងៃ។

លោក ឆាយ ផលរ័ត្ន បានបញ្ចាក់ថា ការធ្វើពិសោធន៍ដើម្បីស្វែងរកកាកសំណល់កសិកម្មទៅលើបន្លែ ផ្លែឈើ ដែលអាជីវករនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិចាំយាម ការពិសោធន៍ទទួលលទ្ធផលអវិជ្ជមាន ហើយក្រុមការងារបានបន្តដំណើរ មកធ្វើធិសោធន៍នៅផ្សារដងទង់ រកឃើញកាកសំណល់កសិកម្ម មាននៅក្នុងស្លឹកខ្ទឹម នឹងស្លឹកកាឆាយ ហើយជារបស់ដាំក្នុងស្រុទៀត តែអ្វីផ្សេងទៀតពុំមានកាកសំណល់កសិម្មទេ។ លោកបានបញ្ជាក់ថា យើងធ្វើពិសោធន៍ម្តងមានរយៈពេលជាង២ម៉ោងទើបទទួលបានលទ្ធផល៕