(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ​ សម្ដេច ​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដល់នាយនគរបាលជាតិ ក្នុងក្របខ័ណ្ឌនគរបាលជាតិចំនួន៤រូប។

យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា នាយនគរបាលជាតិដែលត្រូវបានតម្លើង ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក នោះរួមមាន៖

ទី១៖ ឧត្តមសេនីយ៍ទោ ពុំ វិត្យា
ទី២៖ ឧត្តមសេនីយ៍ទោ សុខ វាសនា
ទី៣៖ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា
ទី៤៖ ឧត្តមសេនីយ៍ទោ កែម សារិន។

សូមជម្រាបថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវព្រះមហាក្សត្រត្រាស់បង្គាប់​តម្លើងឋានន្ដរស័ក្ដិ ជាឧត្តមសេនីយ៍ឯកនោះ សុទ្ធតែបម្រើការនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ទាំងអស់៕

សូមអានខ្លឹមសារលម្អិត ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ខាងក្រោមនេះ៖