(ភ្នំពេញ)៖ ថ្មីៗកន្លងមកនេះ ក្រុមហ៊ុនសាមសុងបានសម្ពោធទូរស័ព្ទ GALAXY S8 | S8+ ដ៏ថ្មីស្រទ្បាង ធ្វើឲ្យពិភពលោក និង ក្រុមហ៊ុនផ្ទាល់មានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសារទទួលបាននូវការគាំទ្រ ជាច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់ជាច្រើនរាប់លានអ្នក។

ទោះបីជាចំនួនស្តុកដំបូង នៃទូរស័ព្ទនេះចេញលក់មានចំនួនកំណត់ក៏ដោយ ក៏ក្រុមហ៊ុនសាមសុងបានលក់​ S8 និងS8+ រហូតដល់ជាង 5 លានគ្រឿងទូទាំងសកល។ យោងតាមទីផ្សារភាគហ៊ុន Yuanta នៃប្រទេសកូរ៉េ (តាមរបាយការណ៍ The Korea Herald) ក្រុមហ៊ុនរំពឹងទុកថា ការលក់នឹងអាចឈានទៅដល់ 50.4 លានគ្រឿង នៅក្នុងឆ្នាំ ២០១៧ ហើយកំពូលស្មាតហ្វូន S8+ ដែលអាចរកចំណូលពីការលក់រហូតដល់ 27.1 លានដុល្លារអាមេរិក ស្មើរនឹង 54% នៃការលក់សរុប។

GALAXY S8 និង S8+ ជាទូរស័ព្ទដំបូង ដែលត្រូវបានរចនាទ្បើង ដោយបំពាក់នូវអេក្រង់ដ៏ធំភ្លឺច្បាស់ល្អ។ គែមសងខាង នៃទូរស័ព្ទធ្វើពីលោហៈសុទ្ធ និងបំពាក់នូវ Infinity Display ដែលធ្វើឲ្យមានរូបរាងស្អាត និងមានភាពរលោងងាយស្រួលចាប់កាន់។

អ្នកគាំទ្រស្មាតហ្វូន តែងតែជជែកគ្នា ពីទំហំស្មាតហ្វូន ដែលអាចធ្វើឲ្យពួកគេអាចចាប់កាន់សមល្មម។ បែបនេះហើយ ក្រុមហ៊ុនសាមសុង ក៏បានរកឃើញដំណោះស្រាយដ៏វិសេសវិសាលមួយដោយបំពាក់នូវប៊ូតុងដែលបង្កប់ក្នុងអេក្រង់។ទូរស័ព្ទអត់គែមដ៏ស្រស់ស្អាតទាំងនេះ ដែលដាំទៅដោយគ្រឿងលម្អបច្ចេកវិទ្យារបស់ស្មាតហ្វូនក្រុមហ៊ុនសាមសុង បានវាយលុកទីផ្សារកម្ពុជាកាលពីដើមខែឧសភាមកម្ល៉េះ ដោយមានការគាំទ្រ ទូទាំងសកលលោកបែបនេះ ធ្វើឲ្យក្រុមហ៊ុនខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំពេញតម្រូវការរបស់អតិថិជនទាន់
ពេលវេលា។

លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា បានថ្លែងថា៖ «សន្ទុះនៃការលក់នូវទូរស័ព្ទ Galaxy S8 ជាទូទៅ មានកម្រិតខ្លាំងនៅតាមខេត្តធំៗនៅកម្ពុជា ដែលលើសពីអ្វីដែលយើងបានរំពឹងទុក។ ភាពខ្លាំងនៃការសម្ពោធទូរស័ព្ទ Galaxy S8 គឺការជឿទុកចិត្ត ពីអ្នកប្រើប្រាស់ខ្មែរជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនសាមសុងសូមបង្ហាញការពេញចិត្ត និងថ្លែងអំណរគុណ ដល់អ្នកប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការជឿទុកចិត្តចំពោះស្លាកយីហោសាមសុង»

បើសិនអ្នកមិនទាន់បានប្រើ GALAXY S8 និងS8+ អ្នកអាចទៅរកជាវបាននៅហាងទំនើបសាមសុងទូទាំងប្រទេសកម្ពុជា។ សូមអញ្ជើញមកកាន់ហាងសាមសុងថ្ងៃនេះ!

សម្រាប់ព័ត៌មានបន្ថែម (អង់គ្លេស)៖ www.samsungmobilepress.com  http://news.samsung.com/galaxy
សម្រាប់ព័ត៌មានពីការកម្ម៉ង់ (ខ្មែរ)៖ http://www.samsunghotpromotion.com/