(កំពង់ស្ពឺ)៖ នៅយប់ឈានចូល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧​​នេះ មានអ្នកទោស៥នាក់ បានរត់គេចខ្លួន ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ហើយរហូតដល់ពេលនេះ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនត្រឡប់មកវិញ។

នេះបើយោងតាមភ្នាក់ងារ Fresh News ប្រចាំនៅខេត្តកំពង់ស្ពឺ បានរាយការណ៍នៅព្រឹកមិញនេះ។

រហូតដល់ពេលនេះ តំណាងអយ្យការសាលាដំបូងខេត្ត និងមន្ដ្រីអនុរក្សពន្ធនាគារ មិនទាន់បានបញ្ជាក់លម្អិតអំពីអ្នកទោសនោះ ថាជាប់ទោសអ្វីនោះទេ។

ប៉ុន្ដែទោះជាយ៉ាងណា នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ក្រុមអ្នកទោសនោះមកវិញ៕