(ភ្នំពេញ)៖ ក្រុមហ៊ុន AirAsia បានប្រកាសអំពីបេក្ខជនម្ចាស់ជ័យលាភី២រូប សម្រាប់ការប្រកួតច្នៃម៉ូត នៅក្នុងកម្ពុជា កាលពីចុងសប្តាហ៍មុននេះ ហើយពួកគេ នឹងត្រូវទៅប្រកួត ច្នៃម៉ូតលំដាប់អាស៊ាន នៅក្នុងព្រឹត្តិការណ៍ The Grand Finale ដែលនឹងប្រព្រឹត្ត ទៅក្នុងទីក្រុងគូឡាឡាំពួ នៅខែសីហាខាងមុខ។

បេក្ខជនដែលជាប់ជ័យលាភី តំណាងឲ្យប្រទេសកម្ពុជាគឺ ឈ្មោះ លាច សាវុធប៉េងហ៊ុយ (Leach Savunthpenghuy) អាយុ២១ឆ្នាំ និង ឈ្មោះ គង់ សុធា (Kong Sothea) អាយុ២២ឆ្នាំ ហើយពួកគាត់នឹងត្រូវដាក់តាំងបង្ហាញ ស្នាដៃឆ្នៃម៉ូដរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ the Grand Finale។

ព្រឹត្តិការណ៍ AirAsia Runway Ready Designer Search 2017 គឺជាការប្រកួតស្វែងរកអ្នកឆ្នៃម៉ូដនៅក្នុងតំបន់ អាស៊ានទាំង ១០ ប្រទស ដើម្បីផ្តល់ឱកាសដល់ អ្នកច្នៃម៉ូតដែលចង់ទទួលបានជោគជ័យ អាចមានឱកាស ក្នុងការប្រកួតប្រជែងក្នុងតំបន់បានជារៀងរហូត និងមានឱកាសបង្ហាញនូវកម្រងស្នាដៃឆ្នៃម៉ូដរបស់ខ្លួន នៅក្នុង ព្រឹត្តិការណ៍ the KL Fashion Week Ready to Wear។

លោកស្រី Pornpun Ratanapitakkul ប្រធានគ្រប់គ្រងផ្នែកទីផ្សារ AirAsia ប្រចាំតំបន់ឥណ្ឌូចិន បានថ្លែងថា «នេះជាលើកទី១ហើយដែលយើងបានយកការប្រកួតប្រជែងនេះ មកកាន់ប្រទេសមួយនេះ ហើយសមត្ថភាពរបស់ពួកគាត់ពិតជាមិនធ្វើឲ្យយើងអស់សង្ឃឹមឡើយ»។

អ្នកច្នៃម៉ូតកម្ពុជា ដែលទទួលបានជោគជ័យនាពេលនេះ ត្រូវបានឆ្លងកាត់ការកាត់ក្តីដោយសុក្រិត ហើយបេក្ខជន ដែលត្រូវបានជ្រើសរើសគឺអាស្រ័យទៅលើ ការឆ្នៃប្រឌិតរបស់ពួកគាត់ដែលមិនចម្លងពីគេ មានភាពសមាមាត្រជាមួយ កម្រងស្នាដៃ ឆ្នៃម៉ូដ ប្រកាន់ខ្ជាប់ទៅនឹងអរិយធម៌អាស៊ាន មានភាពជាក់ស្តែង និងមានសក្តានុពល និងការធ្វើបទបង្ហាញនៅលើ វេទិកា។

បេក្ខជនជ័យលាភី ក្នុងការប្រកួតនៅប្រទេសកម្ពុជា មានឱកាសឈ្នះរង្វាន់ដូចជា AirAsia BIG Points 150,000 ពិន្ទុ ទឹកប្រាក់ចំនួន MYR25,000 (23,800,000 រៀល) ដើម្បីយកទៅបង្កើត capsule collection រួចហើយដាក់លក់នៅក្នុងគេហទំព័រ fashionvalet.com ទទួលបានការផ្សព្វផ្សាយនូវការឆ្នៃម៉ូដរបស់ខ្លួនក្នុងទស្សនាវដ្ដី Travel3Sixty របស់ AirAsia ចំនួន ៦ទំព័រ ការហោះហើរមិនគិតថ្លៃពី AirAsia និងទទួលបានការបង្ហាត់បង្រៀនពី the KLFW RTW លើកលែងតែឱកាសក្នុងការដាក់បង្ហាញស្នាដៃ នៃការច្នៃម៉ូដរបស់ខ្លួនក្នុងព្រឹត្តិការណ៍ KL Fashion Week RTW 2018 តែប៉ុណ្ណោះ។

គណកម្មការសម្រាប់ឆ្នាំនេះមានដូចជា លោក Andrew Tan ស្ថាបនិកនៃ KL Fashion Week Ready to Wear លោកស្រី Pornpun Ratanapitakkul ប្រធានគ្រប់គ្រងផ្នែកទីផ្សារ AirAsia ប្រចាំតំបន់ឥណ្ឌូចិន លោកស្រី Tan Hooi Min ប្រធានផ្នែកបញ្ជាទិញ FashionValet រួមជាមួយនឹង លោក Don Protasio នាយកគ្រប់គ្រង ផ្នែកគំនិតឆ្នៃប្រឌិតសម្រាប់ Fashion Lab Magazine និងលោកស្រី Natacha Van អ្នកឆ្នៃម៉ូដប្រចាំប្រទេសកម្ពុជា ដែលពួកគាត់ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះស្នាដៃដ៏អស្ចារ្យរបស់បេក្ខជនទាំងអស់ ក៏ដូចជាការប្ដេជ្ញាចិត្តរបស់ ពួកគាត់សម្រាប់ផ្នត់គំនិតអាស៊ាន៕