(ភ្នំពេញ)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះឃ្លាំង ស្តុកស្ករកៅស៊ូដាប់ប៊ែលមីន និងសម្ភារបច្ចេកទេស ស្ថិតនៅក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង ដើម្បីជួយបាញ់ពន្លត់។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ដែលបានជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានប្រាប់អង្គភាព Fresh News ថា គ្រោះអគ្គិភ័យនេះអាចមកពីឆ្លងចរន្តភ្លើង ហើយស្ករកៅស៊ូមិនសូវជាខូចខាងប៉ុន្មានទេ ប៉ុន្តែសម្ភារបច្ចេកទេសដូចជា កុំព្យួទ័រជាដើម ត្រូវបានឆេះបំផ្លាញយ៉ាងច្រើន។

តែយ៉ាងណាក៏ដោយ គ្រោះអគ្គិភ័យនេះ មិនបណ្តាលឲ្យរងគ្រោះដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ៕