(ព្រៃវែង)៖ លោក ជា សុមេធី ​អនុប្រធានគណៈកម្មាធិការ គណបក្យប្រជាជនកម្ពុជាខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ រួមជាមួយ លោក ថោង វរលក្ខណ៍ ប្រធានក្រុមការងារចុះជួយស្រុកពាមរក៍ ​ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលម្ចាស់ឆ្នោត នៅផ្សារអ្នកលឿង ដែលបានបោះឆ្នោតគាំទ្រគណបក្យប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យក្នុងការបោះឆ្នោត ឃុំ-សង្កាត់ នៅស្រុកពាមរក៍។

លោក ជា សុមេធី បានថ្លែងប្រាប់​ អាជីវករនៅក្នុងផ្សារអ្នកលឿង​ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាថា គឺដោយសារគណបក្ស មានគោលនយោបាយដឹកនាំត្រឹមត្រូវ និងបានធ្វើឲ្យប្រទេសជាតិមានសន្តិភាព ដោយឡែកនៅស្រុកពាមរក៍ នៅផ្សារអ្នកលឿងនេះ អាជីវករលក់ដូរ ដោយសុវត្ថិភាព ​អាចធ្វើ​ឲ្យជីវភាពពួកគាត់ធូរធារបាន អាចចិញ្ចឹមគ្រួសារ និងកូនរៀនសូត្របានល្អទៀតផង។

​ជាមួយគ្នានោះ អាជីវករក្នុងផ្សារអ្នកលឿងទាំងអស់ ក៏បានថ្លែងនូវអំណគុណចំពោះរដ្ឋាភិបាល ដែលដឹកនាំសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានសន្តិភាព ​​មានការអភិវឌ្ឍន៍ ជាពិសេសបានបង្កលក្ខណៈដល់ពួកគាត់ ក្នុងការប្រកបរបទទួលទានបានធូរធារផងដែរ។

បន្ថែមពីនេះ ក្រុមអាជីវករផ្សារអ្នកលឿង បានបេ្ដជ្ញាចិត្តថា នឹងបន្ដ​បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តទៀតនៅឆ្នាំ២០១៨ និងអាណត្តិក្រោយៗទៀត៕