(ភ្នំពេញ)៖ ខណៈពេលនេះម៉ោងប្រមាណជាង១១ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ អគ្គិភ័យកំពុងតែឆាប់ឆេះឃ្លាំងស្តុបទំនិញ ដែលមានទីតាំងស្ថិតនៅក្រោយសាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អង្គភាព​ Fresh Newsថា ពិតជាមានគ្រោះអគ្គិភ័យនេះកំពុងកើតមានមែន ហើយកម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍។

ព័ត៌មានលម្អិត អង្គភាព Fresh News នឹងជម្រាបជូននៅពេលក្រោយទៀត៕