(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្តរស័ក្តជាករណីពិសេស ជូនលោកស្រី មិថុនា ភូថង ពីឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ មកឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។

សូមជម្រាបថា លោកស្រី មិថុនា ភូថង បច្ចុប្បន្នជាអភិបាលរង ខេត្តកោះកុង៕