(ភ្នំពេញ)៖ បុរី ប៉េង ហួត បានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ២ ដែលរួមមានគម្រោង ដឹស្តាផ្លាទីនីម យូរ៉ូវីល និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ។

ចំពោះគម្រោងផ្លូវ៦០ម៉ែត្រ គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជាង 40ហិចតា ដោយបានបែកចែកជាពីរតំបន់ មានទាំងវីឡាម៉ូតថ្មីជាច្រើនប្រភេទសម្រាប់រស់នៅ និង ហ្សបហោស៍សម្រាប់ប្រកបអាជីវកម្មដែលនៅជុំវិញផ្សារទំនើប ព្រមទាំងមានសាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។

សម្រាប់គម្រោងនេះ នឹងបើកលក់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែអតិថិជន អាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

ចំណែកគម្រោងយូរ៉ូវីល ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ចំងាយ២ គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) គ្របដណ្តប់លើវិសាលភាពផ្ទៃដីប្រមាណជា 20 ហិចតា ដែលមានប្រភេទវីឡាច្រើនជម្រើស សម្រាប់អតិថិជនជ្រើសរើស។ លក្ខណៈពិសេសរបស់គម្រោងមួយនេះគឺមានទីតាំងនៅជាប់នឹង សួនកំសាន្តបែបអ៊ឺរ៉ុប ជាទីកន្លែងលំហែកាយបែបធម្មជាតិ បណ្តុំដោយភោជនីយដ្ឋានបែបបស្ចឹមប្រទេសតាមមាត់ទឹក ជាមួយនឹងការកំសាន្តដ៏សម្បូរបែប ជាលក្ខណៈគ្រួសារ និង មនុស្សជាទីស្រលាញ់ ដែលធ្វើអោយអារម្មណ៍លោកអ្នក ដូចកំពុងស្ថិតនៅក្នុងទីក្រុងតូចមួយនៅប៉ែកអឺរ៉ុបយ៉ាងដូច្នេះដែរ។

សម្រាប់គម្រោងនេះ បានចាប់បើកលក់ហើយ ដែលអតិថិជន នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់៨% ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែមិថុនានេះ តែប៉ុណ្ណោះ។

តាមប្រសាសន៍ថ្នាក់ដឹកនាំរបស់បុរី ប៉េង ហួត ការបើកការដ្ឋានសាងសង់គម្រោងថ្មី២ បន្ថែមទៀតនាពេលនេះ គឺដើម្បីឆ្លើយតបនឹងតំរូវការរបស់អតិថិជន និង ដើម្បីអបអរសាទរដែលបុរីប៉េងហួតទើបតែបានទទួលពានរង្វាន់ចំនួន ៤ ពី កម្មវិធីអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០១៧ ដែលជាពានរង្វាន់ធំមួយក្នុងឆាកអន្តរជាតិ ព្រមទាំងមានការទទួលស្គាល់ ពីកម្មវិធីអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ២០១៧ ថា ជាក្រុមហ៊ុនអភិវឌ្ឍដែលល្អបំផុតក្នុងប្រទេសកម្ពុជាផងដែរ។

សមទិ្ធផលទាំងនេះ កើតចេញពីអតិថិជនរបស់បុរី ប៉េង ហួត ទាំងអស់ដែលតែងតែគាំទ្របុរី ប៉េង ហួតអស់រយៈកាលជាង១១ ឆ្នាំកន្លងមកនេះ ដែលជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្រុមហ៊ុន និង ក្រុមការងារទាំងអស់របស់ បុរី ប៉េង ហួត។

សម្រាប់ព័ត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទ៖ 015 90 6789, Email: [email protected] ឬគេហទំព័រFacebook ៖ www.facebook.com/boreypenghuoth

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!