(ភ្នំពេញ)៖ ក្រុមហ៊ុន TODAY ISP បានបង្កើតកញ្ចប់អ៊ិនធឺណិតថ្មី TODAY SuperFast ដែលមានល្បឿនរហូតដល់១៥០Mbps ដែលសាកសមបំផុតសម្រាប់ សណ្ឋាគា ខុនដូ អាផាតមិន គ្រឹះស្ថានអប់រំ ក្រុមហ៊ុន និងអង្គការនានា ដែលត្រូវការល្បឿនអ៊ិនធឺណិតលឿនបំផុត និងដំណោះស្រាយបច្ចេកទេសជាចាំបាច់។

ក្រុមហ៊ុន ក៏មានការផ្តល់ជូនពិសេស ចំពោះគម្រោងអ៊ិនធឺណិតថ្មីនេះ ដោយមិនគិតថ្លៃដំឡើង និងពុំមានប្រាក់កក់។ អតិថិជនអាចជ្រើសរើស គម្រោងល្បឿនទៅតាមតម្រូវការជាក់ស្តែង៖

*ល្បឿន១០០Mbps, ៣,៧០០ដុល្លារ សម្រាប់គម្រោង១ឆ្នាំ ឬ ២,១៧០ដុល្លារ សម្រាប់គម្រោង៦ខែ

*ល្បឿន១៥០Mbps, ៥,៥០០ដុល្លារ សម្រាប់គម្រោង១ឆ្នាំ ឬ៣,២០០ដុល្លារ សម្រាប់គម្រោង៦ខែ

សូមបញ្ជាក់ថា ក្រុមហ៊ុន TODAY ISP ជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តល់ដំណោះស្រាយបច្ចេកទេសអ៊ិនធឺណិត ដោយប្រើប្រាស់បណ្តាញអ៊ុបទិកក្រោមដីដំបូងគេ។

អតិថិជនបានផ្តល់ការគាំទ្រចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាកម្មកន្លងមក ទើបក្រុមហ៊ុនបន្ថែមទុនវិនិយោគដើម្បីបំពេញ តម្រូវការទីផ្សារ និងធានានូវគុណភាពសេវាកម្ម។

សម្រាប់លោកអ្នក ដែលមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ គម្រោងអ៊ិនធឺណិត TODAY SuperFast ថ្មីនេះ សូមទាក់ទងតាម E-mail: [email protected] ឬ ទូរស័ព្ទ៖ 087 21 55 77។

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.today.com.kh៕