(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ចេញប្រកាសជាផ្លូងការដកហូតតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលបានបើករថយន្តកៀរ និងដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១​។

​ការប្រកាសដកមុខតំណែង របស់សម្ដេច ស ខេង យ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីការស្នើរបស់នាយឧត្តសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ឲ្យសម្ដេច ស ខេង ​ចាត់វិធានការយ៉ាងធ្ងន់ធ្ងរបំផុតទៅលើមន្រ្តីនគរបាល លឹម ចំណាន ដើម្បីជាការព្រមាន និងដាក់ទណ្ឌកម្មចំពោះទោសកំហុសដ៏ធ្ងន់ធ្ងរ របស់មន្រ្តីនគរបាលរូបនេះ។

សូម​បញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៥៨នាទី លោក លឹម ចំណាន ដែលគេស្គាល់ថាជាកូនបង្កើតរបស់ លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើករថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ១។ លុះមានបើកជិតដល់បុរីប៉េងហួតបឹងស្នោរ ក្នុងទិសដៅស្របទិសគ្នាជាមួយរថយន្តមួយគ្រឿងទៀត បានបើករថយន្តជែងខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀត ប៉ះកញ្ចក់ ហើយមិនព្រមឈប់ដោះស្រាយនោះឡើយ បែរជាបង្អង់ល្បឿនរថយន្តបើកញ្ចក់បាញ់មួយគ្រាប់គំរាម ម្ចាស់រថយន្តដែលប៉ះគ្នានោះ ហើយបើកគេចខ្លួនតែម្តង៕

សូមអាន​ជាសេចក្ដីប្រកាសផ្លូវការ ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖