(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំនួសលោកស្រី ចែម វេយ្យរិទ្ធ ដែលលាឈប់ពីមុខតំណែង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧៕

ព័ត៌មានលម្អិត សូមអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅខាងក្រោមនេះ៖