(ភ្នំពេញ)៖ កីឡាករក្នុងក្លឹបសូទីឡូអង្គរ ដែលត្រូវបានឧត្ថម្ភដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងចេញដំណើរទៅហ្វឹកហាត់ជាមួយកីឡារករខ្សែប្រយុទ្ធអន្តរជាតិ ជនជាតិជប៉ុន លោក ខេសឺកិ ហុងដានៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។

លោក កែវ សុផល អនុប្រធានក្រុមសូទីឡូអង្គរ បានឲ្យដឹងថា «នេះជាឡើកទី១ ដែលខ្ញុំក៏ដូចជាសមាជិកក្រុមបានចេញទៅហ្វឹកហាត់នៅប្រទេសជប៉ុន ជាពិសេសជាមួយលោកហុងដា ដែលជាកីឡាករល្បីឈ្មោះម្នាក់។ ខ្ញុំសង្ឃឹមថា ពួកខ្ញុំនឹងទទួលបានបទពិសោធន៍ និងបច្ចេកទេសលេងបាល់ទាត់ល្អៗ ពីគ្រូនៅជប៉ុន និងលោកហុងដា ដើម្បីត្រៀមខ្លួនលេងក្នុងលីហ្គកំពូលទី២របស់កម្ពុជាក្នុងពេលឆាប់ៗនេះ»

ក្លឹបសូទីឡូ អង្គរជាក្លឹបបាល់ទាត់នៅកម្ពុជារបស់លោកហុងដា ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៧។ នៅក្នុងខែឧសភា ឆ្នាំ២០១៧ ក្លឹបនេះត្រូវបានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភ ៥០,០០០ដុល្លារ ដើម្បីជួយសម្រួលដល់ដំណើរការរបស់ក្លឹប។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ភេសជ្ជៈIze ភេសជ្ជៈប៉ូវកម្លាំងWurkz និងទឹកផ្លែឈើJoop៕