(ភ្នំពេញ)៖ សម្ព័ន្ធសហជីពកម្ពុជា-អាស៊ាន ស្នើឲ្យ​លោកនាយកអ្នកបញ្ជាទិញ BESTSELLER និង H&M ពីក្រុមហ៊ុន «មូនតៃខេជេ ខេមបូឌា» ឲ្យសុំជួយអន្ដរាគមន៍លើករណីក្រុមហ៊ុននេះ រើសអើងថ្នាក់ដឹកនាំសហជីព ហើយបញ្ឈប់ខុសនីតិវិធីដែលផ្ទុយ និងច្បាប់ស្តីពីសហជីព។

នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

ពាក្យបណ្តឹងខាងលើនេះបានបញ្ជាក់ថា ថ្នាក់ដឹកនាំសហជីព កម្ពុជា-អាស៊ាន សុំស្នើអន្តរាគមន៍ដោះស្រាយការបញ្ឈប់ពីការងារ ដោយខុសនីតិវិធីច្បាប់ពីសំណាក់ភាគីក្រុមហ៊ុន «មូនតៃខេជេ» ដែលបានរើសអើង កម្មករ ក្នុងការចូលរួមសកម្មភាពសហជីព។

ថ្នាក់ដឹកនាំសហជីព កម្ពុជា-អាស៊ាន ដែលត្រូវខាងក្រុមហ៊ុនបញ្ឈប់ពីការងារនោះរួមមាន៖ ទី១ឈ្មោះ រ៉ា សុម៉ាឡា ភេទស្រី ជាប្រធាន និងទី២ឈ្មោះ កៃ សារ៉េត ភេទស្រី ជាអនុប្រធាន និងទី៣ ឈ្មោះ អ៊ុក ស្រីល័ក្ខ ភេទស្រី លេខាសហជីព។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែមិថុនាម្សិលមិញនេះ ថ្នាក់ដឹកនាំសហជីព កម្ពុជា-អាស៊ាន ក៏បានស្នើឲ្យប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ជួយអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមនេះផងដែរ។

សូមអានខ្លឹមសារលម្អិតរបស់សហជីព កម្ពុជា-អាស៊ាន បានសុំការអន្តរាគមន៍ពី ​នាយកអ្នកបញ្ជាទិញ BESTSELLER និង H&M នៅខាងក្រោមនេះ៖