(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានឃាត់រថយន្តទំនើបអត់ពន្ធមួយគ្រឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញបានបញ្ជាក់ថា «យើងកត់សំគាល់ឃើញថា មុនយុទ្ធនាការបង្ក្រាបដោយសម្ថកិច្ចគយ រថយន្តគ្មានពន្ធទំនើបៗ ធ្វើចរាចរណ៍ច្រើនតាមដងផ្លូវ ប៉ុន្តែ បន្ទាប់ពីមានការបង្ក្រាបពីសម្ថកិច្ចគយមួយដង ទៅពីរដងមក យើងឃើញថា រថយន្តគ្មានពន្ធទាំងនោះ មិនហ៊ានធ្វើចរាចរណ៍ដងផ្លូវសាធារណៈនោះទេ»

បើតាមមន្រ្តីដដែល ដូច្នេះយើងសនិ្នដ្ឋានថា រថយន្តទាំងនោះត្រូវបានយកទៅលាក់ទុកនៅតាមផ្ទះ។ សមត្ថកិច្ចគយ នឹងធ្វើការបង្ក្រាបដូចភ្លៀងរលឹម។

ជាមួយគ្នានេះ មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមឲ្យម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធ មេត្តាចូលមកបំពេញកាតាព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន៕