(កំពង់ធំ)៖ អង្គភាពពន្ធនាគារខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំស្តីពីការពិនិត្យ​ជំរុញការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងពន្ធនាគារ ក្រោមអធិបតីភាពឧត្តមអគ្គអនុរក្សថ្នាក់លេខមួយ ម៉ៅ សំបុណ្យ អគ្គនាយករង នៃអគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ និងលោក គង់ វិមាន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីអនុរក្សប្រមាណ៥០នាក់។

លោក ភាន ឆវ័ន្ត ប្រធានអង្គភាពពន្ធនាគារខេត្តកំពង់ធំ បានឲ្យដឹងថា អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ធំ នាពេលបច្ចុប្បន្នមានចំនួន៦៣៣នាក់ (ស្រី៤៥នាក់) ក្នុងនោះបទល្មើសច្រើនជាងគេ គឺបទល្មើសគ្រឿងញៀន មានចំនួន២៥៦នាក់ (ស្រី២៥នាក់)។

លោក គង់ វិមាន បានលើកឡើងថា ដើម្បីឲ្យទណ្ឌិតមានជំនាញច្បាស់លាស់ អង្គភាពពន្ធនាគារ ត្រូវធ្វើការសហការទំនាក់ទំនងជាមួយ ក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍នានា និងក្រុមគ្រួសារសាច់ញាតិ ដោយផ្តល់ការគាំទ្រការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរឲ្យត្រូវតាម ក្រុមនិងតាមជំនាញដោយផ្ទាល់ ក្នុងការត្រៀមខ្លួនចូលសហគមន៍វិញ និងសំណូមពរដល់មន្ត្រីអាគារនុរក្សទាំងអស់ ត្រូវព្យាយាមការពារទប់ស្កាត់ កុំឲ្យកើតមានបញ្ហា និងអំពើអាក្រក់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្យាយាមកសាងនូវសេចក្តីសុខស្រួល និងសុភមង្គលជូនប្រជាពលរដ្ឋ។

លោក ម៉ៅ សំបុណ្យ បានបញ្ជាក់ថា គោលបំណងចាត់តាំងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបុខរបរដល់ទណ្ឌិត គឺអាចជួយឲ្យទណ្ឌិតយល់ដឹងត្រឹមត្រូវអំពីពលកម្ម វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមានតួនាទីយ៉ាងសំខាន់ចំពោះជីវភាពសង្គម។ មួយវិញទៀត មួយផ្នែកធំនៃទណ្ឌិតគឺគាត់គ្មានការងារធ្វើ មិនមានភាពជាក់លាក់ដែលធ្វើឲ្យពួកគាត់ យល់ដឹងពីបណ្តុះបណ្តាលពលកម្ម សារប្រយោជន៍ ពីវគ្គបណ្តុះបណ្តាលជាមួយខ្លួនផ្ទាល់ ជាមួយគ្រួសារ និងសង្គម។

លោកថា ធ្វើការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ទណ្ឌិតក្នុងការធានាជាមួយគោលបំណងចុង ក្រោយគឺសំដៅលើការអប់រំកែប្រែទណ្ឌិតនៅពេលអនុវត្តន៍ទោសចប់ ត្រឡប់ទៅជាមនុស្ស ស្លូតត្រង់ មានប្រយោជន៍ដល់សង្គម។ លើសពីនេះទៅទៀត កម្មវិធីទាំងនេះគឺជាឧបករណ៍ ក្នុងការផ្តល់ទណ្ឌិតនូវជំនាញ ចាំបាច់ដើមត្រឡប់ទៅរស់នៅក្នុងសមាជិកសង្គម ដែលគោរពច្បាប់សង្គមសារសំខាន់ទាំងនេះ កាត់បន្ថយឧប្បត្តិហេតុនៃការមិនរៀងចាល មួយវិញទៀត ផ្តល់នូវសកម្មភពមានប្រយោជន៍ដែលមាន​ឲ្យមានការកែលម្អចិត្តគំនិតអត្តចរិត និងអាកប្បកិរិយាផ្តល់នូវជំនាញដែលជួយដល់ការត្រឡប់ទៅរស់នៅក្នុងសគមន៍វិញ៕