(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ (រាយការណ៍ដោយ លោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង និង លោក អាន សុគន្ធារ៉ា)!

* ព័ត៌មានជាតិ (Cambodia News)
១៖ រាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ ថ្មី លុប ស.ជ.ណ ចាស់ ដែលរារាំងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី
២៖ គណបក្សប្រឆាំង អបអរសាទរដល់ ស.ជ.ណ របស់រាជរដ្ឋាភិបាល ហើយថា លោក សម រង្ស៊ី នឹងចូលស្រុកមុនការបោះឆ្នោត ទោះបីជាប់ពន្ធនាគារក៏ដោយ
៣៖ តើមានអ្វីនៅពីក្រោយការចេញសេចក្តីសម្រេចលុប សជណ ដែលរារាំង សម រង្ស៊ី ចូលក្នុងស្រុក ?
៤៖ សម្តេចក្រឡាហោម ស ខេង សម្រេចដកតំណែង និងបន្ថយស័ក្តិមន្រ្តីនគរបាល លឹម ចំណាន ដែលដកកាំភ្លើងបាញ់គំរាមប្រជាពលរដ្ឋព្រោះរឿងចរាចរណ៍
៥៖ ក្រោយរាប់ឡើងវិញ នៅឃុំក្លែង ស្រុកសណ្ដាន់ និងឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង គ.ជ.ប ប្រកាសលទ្ធផល៖ CPP ចាញ់ CNRP ហើយបិទផ្លូវតវ៉ាតែម្ដង
៦៖ អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា៖ ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជាកន្លងទៅ បានដំណើរការប្រកបដោយសេរី និងយុត្ដិធម៌
៧៖ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បោះបង់ការចិញ្ចឹមជ្រូកចោលជាង៦០% ក្រោយមានការនាំជ្រូកច្រើនពេក ពីប្រទេសវៀតណាម, សុំអំពាវនាវឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ផង
៨៖ ពលករខ្មែរ ១៧នាក់ ដែលអាជ្ញាធរវៀតណាមឃាត់ខ្លួនលើនាវាដឹកប្រេងរបស់ថៃ សុំធ្វើការងារបន្តលើនាវារបស់ថៃ
៩៖ ចាប់ខ្លួននគរបាល អាវុធហត្ថ និងយោធាស្រុកត្បូងឃ្មុំ៦នាក់ ក្រោយដេញជំរិតទារប្រាក់ពីពលរដ្ឋដឹកឈើធ្វើផ្ទះ រហូតបាញ់គំរាម, ដកហូតកាំភ្លើង AK មួយដើម និងរថយន្ត៣គ្រឿង

* ព័ត៌មានអន្តរជាតិ (World News)
១៖ ករណីឆាបឆេះអគារខុនដូ ដ៏ខ្ពស់នៅអង់គ្លេស៖ «អគ្គិភ័យចាប់ផ្តើមស្ងប់ស្ងាត់ ខណៈអគារឆេះអស់ស្ទើរ ១០០% និងមនុស្ស ៣០នាក់រងរបួសធ្ងន់-ស្រាល»
២៖ តំណាងរាស្ត្របក្សប្រជាធិបតេយ្យជាង១៩០រូប រួមគ្នាប្តឹងលោក ដូណាល់ ត្រាំ ដែលជារឿងកម្រមានណាស់ ក្នុងប្រវត្តិសាស្ត្រ!
៣៖ របាយការណ៍ UN៖ មនុស្សជាង១០,០០០នាក់ស្លាប់ និងជិត២៤,០០០នាក់របួស ខណៈ១.៦លាននាក់បានភៀសខ្លួន បន្ទាប់ពីសង្រ្គាមស៊ីវិលនៅអ៊ុយក្រែន បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤៕