(ភ្នំពេញ)៖ អស្ចារ្យណាស់ អស់ក្ដីកង្វល់ហើយ នៅពេលនេះ ក្នុងការថែរក្សាសត្វចិញ្ចឹមក្នុងផ្ទះរបស់លោកអ្នក គ្រប់ប្រភេទ រួមមាន សត្វ សុនខ(ឆ្កែ), ឆ្មា, ទន្សាយ, កណ្ដុរ​, សេក​ និងសត្វជាច្រើនប្រភេទទៀត ជាមួយនឹងPet Home Mart ដែលស្ថិតនៅលើផ្លូវ២៧១ ក្បែរស្ពតខ្លឹម ។

លោក អាន ដឺលុច ប្រធានគ្រប់គ្រងនៅ Pet Home Mart បានថ្លែងថា បានជាលោកបើកហាង លក់ចំណី និងសម្ភារៈប្រើប្រាស់សម្រាប់សត្វគ្រប់ប្រភេទនេះ គឺដើម្បីជួយសម្រួល និងផ្ដល់ភាពងាយស្រួល ដល់លោកអ្នកដែលស្រលាញ់ និងចិញ្ចឹមសត្វនៅកម្ពុជា ពិសេសចំណីសត្វ សុនខ, ឆ្មា កណ្ដុរ កូនកាត់គ្រប់ប្រភេទសត្វ ដែលរស់នៅដូចជាសមាជិករបស់យើងម្នាក់យ៉ាងដូច្នេះដែរ មូលហេតុនេះហើយ តម្រូវការជាចំាបាច់ ត្រូវតែមាន ការថែទាំសុខភាព​ខាងក្នុង និងខាងក្រៅ របស់សត្វឲ្យបានល្អ ក្នុងការជៀសវាងឆ្លងរោគផ្សេងៗផងដែរ។

លោកបន្ដថា «ដូចនេះ ដើម្បីទទួលបានការផ្គត់ផ្គង់ អាហារ សាប៊ូ កន្សែង ភួយ និងសម្ភារៈប្រើប្រាស់គ្រប់គ្រាន់សម្រាប់សត្វ សូមអញ្ជើញមកាន់ហាង Pet Home របស់យើងខ្ញុំ ដោយរាល់ផលិតផលទាំងអស់ គឺនាំចូលពីក្រៅប្រទេស សុទ្ធ១០០% មានគុណភាពខ្ពស់ និងតម្លៃសមរម្យ ។ហើយនៅពេលដ៏ខ្លីខាងមុខហាងយើងខ្ញុំ បានសហការជាមួយភាគីថៃ ដើម្បីបង្ហាត់បង្រៀន ការផ្ដល់ចំណីអាហារ និងការថែទាំសម្រស់សត្វ ដល់លោកអ្នកចិញ្ចឹមសត្វ ឲ្យមានភាពងាយស្រួល ក្នុងការចិញ្ចឹមសត្វជាទីស្រលាញ់របស់លោកអ្នក»

លោកបន្ថែមថា ក្នុងឱកាសបើកសម្ពោធ Pet Home Mart នៅថ្ងៃទី១៤មិថុនានេះ នឹងមានផ្ដល់កម្មវិធីពិសេស សម្រាប់អតិថិជន គឺបញ្ចុះតម្លៃ១០% និងទទួលបានកាតVIP សម្រាប់បញ្ចុះតម្លៃរហូតដល់ទៅ១ឆ្នាំទៀតផង ទៅលើគ្រប់ប្រភេទចំណី និងសម្ភារៈប្រើប្រាស់សម្រាប់សត្វរបស់លោកអ្នក។

លើសពីនេះ Pet Home Mart នឹងពង្រីកសាខារបស់ខ្លួន ជាច្រើនទៀត នៅតាមទីតាំងល្អៗនៅរាជធានីភ្នំពេញ៕