(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បានអនុញ្ញាតឲ្យលោក Bordig non Gianpietro នាយកអង្គការ WFP របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចុះជួបសម្តែងការគួរសមមុននឹងបញ្ចប់អាណត្តិ ទាំងអស់នេះ បង្ហាញពីការរក្សាចំណងសហការគ្នាទៅវិញទៅមក ទោះបីជាលោកបានបញ្ចប់អាណត្តិរបស់ខ្លួនក៏ដោយ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ លោក Bordig non Gianpietro ដែលកន្លងមក បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានក៏ដូចជា នៅតាមបណ្ដាក្រសួងស្ថាប័ននានា ក្នុងរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសមាន​ការគាំទ្រឲ្យមាន ការបំពាក់ប្រព័ន្ធមាតិការផ្តល់ព័ត៌មានរហ័ស សម្រាប់ថ្នាក់ជាតិ ​និង​ថ្នាក់ក្រោមជាតិ​រួមទាំងមានការបង្កើតនូវកម្មវិធីបណ្ដុះបណ្ដាល ស្តីពីការកើតឡើងនៃគ្រោះធម្មជាតិ តាមរយៈប្រព័ន្ធទូរស័ព្ទស្មាតហ្វូន ឬអាយភេត(Ipad) ជាដើមនោះ គឺមានសារប្រយោជន៍ខ្លាំង ក្នុងការគ្រប់គ្រងការប្រមូលទិន្នន័យ និងឈានដល់ជូនដំណឹងជាមុន ជូនទៅកាន់ប្រជាពលរដ្ឋ ក៏ដូចថ្នាក់ដឹកនាំតាមខេត្តរាជធានីនានា។

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បន្តថា​​​​​ប្រព័ន្ធផ្តល់ព័ត៌មានមុន​​ សម្រាប់ត្រៀមបង្ការ ការគ្រប់គ្រងគ្រោះមហន្តរាយណ៍ ដែលបង្កើតឡើងដោយអង្គការ WFP នោះ នឹងត្រូវបង្ហាញជូនដល់បណ្តាថ្នាក់ដឹកនាំ គ្រប់គ្រងគ្រោះមហន្តរាយតាមរាជធានីខេត្ត។

លោក Bordig non បានរំលឹកថា ក្នុងខែកក្តដាឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ នៅកម្ពុជាដោយរូបលោក ទទួលបន្ទុកជា នាយកប្រចាំប្រទេសនៃអង្គការស្បៀងអាហាពិភព។ លោកបន្តថាបេសកម្មចម្បងនៅកម្ពុជា គឺលោកបានដើរតួនាទីក្នុងការសម្របសម្រួល ជាមួយសហគមន៍អន្តរជាតិ ពិសេសភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល និងប្រតេសផ្ដល់ជំនួយ ដែលជាដៃគូរដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការងារគ្រោះមហន្តរាយ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

លោកបន្តទៀតថា លោកបានបញ្ចប់អាណតិ្តក្នុងពេលនេះក៏ពិតមែន ចំពោះរូបលោកនិងក្រុមការងារ​និងទៅវិញនៅតែសហការ រកជំនួយសប្បុរសធម៌មកជួយប្រទេសកម្ពុជាទៀតផង។

គូសបញ្ជក់ថា កន្លងមកគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការ WFP មានកញ្ចប់ថវិកា​លើកគម្រោងផ្តល់ព័ត៌មានប្រព័ន្ធឃេនឌី ជាប្រព័ន្ធការងារបំពាក់ប្រព័ន្ធមាតិការផ្តល់ព័ត៌មានរហ័ស ទូទាំង ទាំងថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ សហគមមូលដ្នាននៅពេលមានគ្រោះធម្មជាតិ មានការទំនាក់ទំនង តាមរយៈប្រព័ន្ធទូរស័ព្ទ ស្មាតហ្វូន ឬអាយភេត(iPad) ជាដើមនោះ គឺមានសារប្រយោជន៍ខ្លាំងក្នុងការគ្រប់គ្រង ការប្រមូលទិន្នន័យ និងឈានដល់ជូនដំណឹងជាមុន ជូនទៅកាន់ប្រជាពលរដ្ឋ ក៏ដូចថ្នាក់ដឹកនាំតាមខេត្តរាជធានីនៅព្រះរាជាណាចក្រកម្ពុជា ថែមទាំងជួយកសាងសាលារៀនមន្ទីពេទ្យ ស្រះទឹក អណ្ដូងទឹក អណ្ដូងស្នប់ និងផ្លូវជាច្រើនផងដែរ៕