(ភ្នំពេញ)៖ ដើម្បីរួមចំណែកចូលរួមសង្គ្រោះជនរងគ្រោះទាំងឡាយណា ដែលត្រូវការឈាមជាចាំបាច់នោះ និងតបតាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល លើបញ្ហាសង្គមមួយនេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមសមាជិក សមាជិកា និងអ្ន​កស្ម័គ្រចិត្តបរិច្ចាគឈាម សិស្សនិស្សិត មកពីមហាវិទ្យាល័យ វិទ្យាល័យយ៉ាងច្រើននាក់ ទៅចូលរួមបរិច្ចាគឈាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្បែរមន្ទីរពេទ្យ រុស្សីុ។ កម្មវិធីបរិច្ចាគឈាមនាព្រឹកមិញ បានធ្វើឡើងក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ឥឡូវនេះ ផ្តល់ឲ្យបានច្រើនទាំងអស់គ្នា» មិនត្រឹមតែសង្គ្រោះជីវិត១នាក់ គឺរួមចំណែករក្សា ឲ្យធនធានមនុស្ស ក្នុងសង្គមជាតិទាំងមូល»

លោក ម៉ម ប៊ុនហេង បានថ្លែងថា «ផ្តល់ឈាម ផ្តល់ឥឡូវនេះ ផ្តល់ឲ្យបានច្រើនទាំងអស់គ្នា» គឺជាពាក្យស្លោកដែល អង្គការសុខភាពពិភពលោក បានជ្រើសរើសយកមកប្រើដើម្បីជំរុញឲ្យមានឈាមគ្រប់គ្រាន់ នៅក្នុងស្តុកនៅមុខសេចក្តីត្រូវការឈាម បន្ទាន់ៗ។ យុទ្ធនាការដ៏សំខាន់ក្នុងឆ្នាំនេះ បានផ្តោតការយកចិត្តទុកដាក់ទៅលើសេចក្តីត្រូវការឈាម ដោយសារគ្រោះថ្នាក់នានា និងដោយសារជំងឺផ្សេងៗ មានការកើនឡើងក្នុងស្ថានភាព បន្ទាន់ៗ បំផុតហើយសេវាកម្មផ្គត់ផ្គង់ឈាម គឺជាផ្នែកមួយដ៏សំខាន់នៃសេវាសង្គ្រោះបន្ទាន់បម្រើឲ្យគ្រប់មន្ទីរ ពេទ្យទាំង​អស់។

លោក ម៉ម ប៊ុនហេង បានបន្តថា នៅក្នុងពិធីនោះថា «តាមគ្រូពេទ្យ មនុស្សប្រុសអាចធ្វើការផ្តល់ឈាម ក្នុងពេល៣ខែម្តង ហើយស្ត្រីអាចផ្តល់ឈាម ក្នុងពេល៦ខែម្តង សូមចូលរួមផ្តល់ឈាមទាំងអស់គ្នា ដើម្បីសង្គោ្រះជីវិតទាំងអស់គ្នា»។ ដូច្នេះអ្នកមានសុខភាពល្អ ជាពិសេសយុវជនត្រូវចូលរួម ផ្តល់ឈាមដោយស្ម័គ្រចិត្តឲ្យបានច្រើនដង ដើម្បីជួយដល់អ្នកជំងឺទាំងឡាយណាដែលត្រូវការឈាម។ ការធ្វើដូចនេះ គឺអាចឲ្យយើងជួយជីវិត អ្នកជំងឺបានគ្រប់កាលៈទេសៈ ហើយជាការពិតណាស់មនុស្សយើងម្នាក់ៗ នៅពេលឈឺហើយត្រូវការឈាមពីអ្នកដទៃថ្វីត្បិ​តែមានវិធីសាស្រ្តខ្លះក្នុង ផ្នែកវេជ្ជសាស្ត្រដែលអាចឲ្យអ្នកជំងឺមានកម្មវិធីវះកាត់ផ្តល់ឈាម ខ្លួនឯងទុកជាមុន។

លោក ហ៊ុន ម៉ានី បានថ្លែងថា សហភាពសហព័ន្ធយុជនវជនកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកការជួយផ្តល់ឈាមពីយុជនគ្រប់ទីកន្លែងដើម្បីទុក ជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់ ក្នុងប្រទេសកម្ពុជា ហើយក្នុងឆន្ទៈដ៏ឧត្តុង្គឧត្តមនេះដែល ស.ស.យ.ក បានលើកទឹកចិត្តដល់អ្នកដែល បរិច្ចាគឈាមនៅតាមបណ្តាលរាជធានី-ខេត្ត បានធ្វើសកម្មភាពបរិច្ចាគឈាម និងបានក្លាយជាបេសកម្មសម្រាប់​សមាជិកសមាជិកា និងក្រុមគ្រួសារ ស.ស.យ.ក ទូទាំងប្រទេសក្រៅពីការរៀបចំបរិច្ចាគឈាម នៅតាមបណ្តាលរាជធានី-ខេត្ត ស.ស​.យ.ក បាន​បំផុសស្មារតីយល់ដឹងតាមរយៈការបង្កើតកម្មវិធីផ្តល់ឈាម ក្នុងការអនុវត្តនៅទូទាំងប្រទេសជួយរួមចំណែកស្វែងរកការផ្តល់ឈាមដោយស្ម័គ្រ​ចិត្ត និងគ្រប់ទម្រងរបស់ប្រជាពលរដ្ឋ និងជាពិសេសពីសំណាក់យុវជន។

ប្រធាន ស.ស.យ.ក គោលការណ៍ពីចំណុចមានដើម្បីចូលរួមចំណែកក្នុងការផ្តល់ឈាមនេះរួមមានទី១៖ ការបង្កើតកម្មវិធី និងផែនការសកម្មភាព ដោយមានចំណុចផ្តោចផ្តើមដោយ សហព័ន្ធសហភាពយុវជនកម្ពុជា ខេត្តកណ្តាល ដែលបានធ្វើយុទ្ធាការ​ផ្តល់ឈាមបាន១ពាន់លីត្រ នៅក្រោម យុទ្ធនាការធានាគារជាតិ ហើយក្នុងនោះយើងបានទទួលឈាម១ពាន់លីត្រ​​ ឈាមមួយពាន់លីត្រនេះនៅ​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្នុងគម្រប់ទី៣៦ឆ្នាំ របស់ ស.ស.យ.ក ហើយលើសពីហ្នឹងថែមទៀតអ្វីដែលជាធានាគារឈាមវាបានវិវត្តទៅជា LOVE CLIBE ហើយ មានន័យថាក្លឹបនៃក្តីស្រឡាញ់។

ចំណុចទី២៖ ដែល ស.ស.យ.ក បានខិតខំប្រឹងប្រែងក្នុងនាមជាយុវជនកម្ពុជា និងចំពោះប្អូនៗ ដែលបានចូលរួមនៅទីនេះស្រាប់មិនមែន យល់ដឹងគ្រាន់តែពីការផ្តល់ឈាមនោះទេ មិនមែនគ្រាន់តែរូបភាពគេងលើគ្រែដាក់ដៃឲ្យត្រង់ទេ គឺត្រូវយល់ថាការផ្តល់ឈាមមួយកំផ្លោកនេះ គឺជួយដល់អ្នកណាដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិត ដូច្នេះវាមិនមែនគ្រាន់តែជារូបភាពឡើងលើគ្រែដាក់ដៃដើម្បីផ្តល់ឈាមនោះទេ។ «ការបរិច្ចាគឈាមនេះគឺជួយដល់បងប្អូនពុកម៉ែណាដែលត្រូវការឈាមដើម្បីសង្គ្រោះជីវិត»។ កម្មវិធីមនុស្សធម៌មិនមានការបែងចែកពណ៌សម្បុរជាតិសាសន៍នោះទេ គឺយើងអាចចូលរួមចំណែកជួយសង្គ្រោះជីវិតអ្នកដទៃ ថាតើយើងហ៊ានលះបង់ ឈាមយើងដើម្បីអ្នកដទៃឬទេ? ការផ្តល់ឈាមរបស់ខ្ញុំវាជាដំណោះស្រាយមួយដែលមិនត្រូវការអស់លុយសំខាន់លើចិត្តរបស់យយើងទាំងអស់គ្នា នោះទេការខ្វះឈាមត្រូវតែមានដំណោះស្រាយមុខដំបូង គឺយើងជាអ្នកធ្វើគម្រូផ្តល់ឈាមមុនគេ។

លោក ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានចូលរួមនៅក្នុងពិធីនេះ បានឲ្យដឹងថា «ឈាមយកទៅនេះមិនមានការលក់ដូរទេ ការបរិច្ចាគឈាមមិនមានផលប៉ះពាល់ដល់សុខភាពទេ យើងអាចដឹងពីប្រភេទឈាមរបស់យើង ឈាមរបស់ប្អូនអាចជួយសង្រ្គោះប្រជាជន និងបងប្អូនរបស់យើងក្នុងសហគមរបស់យើង»។ នៅក្នុងឱកាសនោះ ទឹកបរិសុទ្ធវីតាល់ ដើម្បីជាការអបអរសាទរ ដល់អ្នកបរិច្ចាគឈាម វីតាល់បានឧបត្ថម្ភមួយយួរ សម្រាប់អ្នកបរិច្ចាគឈាម នៃទិវា បរិច្ចាគឈាមពិភពលោកនេះ។ វីតាល់នៅតែបន្តគាំទ្រ និងផ្សព្វផ្សាយ ចំពោះសកម្មភាពមនុស្សធម៌តាមការបរិច្ចាគឈាមដោយស្មគ្រ័ចិត្តនេះ បន្ថែមទៀត ដើម្បីបណ្តុះចលនាមនុស្សធម៌ ក្នុងសង្គមមានភាពកាន់តែក្លាវក្លា។ ក្រុមហ៊ុនវីតាល់មិនត្រឹមតែជាទឹកពិសា ឈានមុខគេទាំងគុណភាព និងកំណើនទីផ្សារនោះទេ វីតាល់ក៏ត្រូវបាន ទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះកម្មវិធីសប្បុរសធម៌ក្នុងសង្គម ដែលមានជាច្រើនរូបភាព៕