(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមគោព្រៃកម្ពុជា ប៉ះក្រុមភ្ញៀវអាហ្វហ្គានីស្ថាន ចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងវគ្គជម្រុះសន្សំពិន្ទុប្រចាំពូល C នៃពានរង្វាន់អាស៊ី AFC Asian Cup 2019 សម្រាប់ជើងទី១។

ប្រវតិ្តជួបគ្នា២ដងនាពេលកន្លងមក កម្ពុជាចាញ់អាហ្វហ្គានីស្ថាន ១-០ និង ៣-០ ក្នុងវគ្គជម្រុះ FIFA World Cup 2018 ជុំទី២ ប្រចាំទ្វីបអាស៊ី តើល្ងាចនេះកម្ពុជាអាចកែប្រែប្រវតិ្តបានវិញ ឬក៏យ៉ាងណា?