(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសផ្លូវការ ស្ដីពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈ្នះលើគណបក្សសង្គ្រោះជាតិ ចំនួន២សំឡេង។

សេចក្ដីប្រកាសបានបង្ហាញថា៖

* គណបក្សប្រជាជនកម្ពុជា ទទួលបាន ២,៦១១សំឡេង
* គណបក្សសង្គ្រោះជាតិ ទទួលបាន ២,៦០៩សំឡេង
* គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១៦៨សំឡេង
* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ១៧១សំឡេង។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ គ.ជ.ប៖