(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១៣​ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីការតែងតាំងលោក ឃឹម វុទ្ធី ពីអគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ​ដោយធ្វើឡើងតាមការស្នើសុំតែងតាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់ព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «លោក ឃឹម វុទ្ធី អគ្គនាយករង នៃអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ តាមការស្នើសុំតែងតាំងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»

តាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ក្រសួងព័ត៌មានបានបញ្ជាក់ថា លោក កឹម គុណវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ត្រូវបានដាក់ឲ្យចូលនិវត្តន៍ តាមការកំណត់នៃសហលក្ខត្តិកៈមន្ដ្រីរាជការស៊ីវិល៕

សូមអានព័ត៌មានលម្អិត នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖