(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើកបណ្ដាលឲ្យមនុស្សស្លាប់១០នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់២៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន២២គ្រឿង រថយន្តតូច៦គ្រឿង និងរយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, ស្រវឹង និងប្រជែងជាដើម។

សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ខែមិថុនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២០លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៦០នាក់ របួសធ្ងន់ចំនួន១៤៨នាក់ និងរបួសស្រាលចំនួ៥៦នាក់៕ផ