(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង ៧៖០០នាទីយប់)។ លោក លឹម ជាវុត្ថា, កញ្ញា​ ឆេង សូរិយា, កញ្ញា សំ ស្រីនីត, អាន សុគន្ធធារ៉ា, លោក ហួន លីហួ, លោក សៀរ សៀកឡេង រាយការណ៍ព័ត៌មានទាំងនេះ៖

* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអភិរក្សអគារចាស់ៗនៅក្នុងទីក្រុង ដោយកុំភ្លេចការអភិវឌ្ឍបន្ថែម
២៖ ទីបំផុតករណីកូនប្រុសមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបើករថយន្តប៉ះគេ ហើយបាញ់គំរាម បានត្រឹមទទួលទោសពិន័យ ក្រោយពេល​ចូលខ្លួន
៣៖ អ្នកនាំពាក្យបក្សកាន់អំណាច រិះគន់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនថា ព្យាយាមទាញទម្លាក់ តួលេខអត្រាគាំទ្រ​របស់គណបក្ស​ប្រជាជន
៤៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឃឹម វុទ្ធី ជា​អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
៥៖ គ.ជ.ប ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា!
៦៖ ពលរដ្ឋអគារប៊ូឌីញជិត៣០០គ្រួសារហើយ បានទទួលប្រាក់សំណង និងចាកចេញពីលំនៅដ្ឋាន
៧៖ ពុលត្រីកំពតស្លាប់បុរសម្នាក់ និង២នាក់ទៀត កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ស្រុកចិត្របុរី

* ព័ត៌មានអន្តរជាតិ (World News)
១៖ គ្រោះរញ្ជួយដីដ៏កក្រើក ៦.៣រ៉ិចទ័រ វាយប្រហារ​ខេត្តជ្វាប្រទេសឥណ្ឌូណេស៊ី​ទាំងព្រឹក ខណៈមិនទាន់ដឹងពីទំហំខូចខាត!
២៖ ករណីធ្លាក់យន្តហោះយោធា នៅមីយ៉ាន់ម៉ា៖ «០៦ថ្ងៃកន្លងផុតទៅ ក្រុមសង្គ្រោះរកឃើញសាកសពសរុប ៥៩នាក់ និង ៦៣នាក់ទៀតបន្តបាត់ខ្លួនក្នុងទឹកសមុទ្រ»