(ភ្នំពេញ)៖ នៅឆ្នាំ២០១៣ CNRP បានឡើងដល់ចំណុចកំពូលបំផុតរបស់ខ្លួនរួចហើយ ហើយបន្ទាប់មក និងតទៅមុខទៀត CNRP បាននិងកំពុងតែរមៀលធ្លាក់ចុះជាក់ស្ដែងគឺ៖

១៖ តាមលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ គេបានគណនាឃើញថា៖ នៅទូទាំងប្រទេស CPP ឈ្នះនាំមុខចំនួន១០២០ (៦២.៤៦%) ឃុំសង្កាត់ រីឯ CNRP នាំមុខចំនួន៦១២ (៣៧.៤៨%) ឃុំសង្កាត់។ តែឆ្នាំ២០១៧នេះ CPP បានកើនពី១០២០ ដល់ប្រមាណ១១៥៨ (៧០%) ឃុំសង្កាត់ រីឯ CNRP បានធ្លាក់ពី៦១២ (៣៧.៤៨%) មកដល់ប្រមាណ៤៨៧ (៣០%) ឃុំ សង្កាត់ (រមៀលធ្លាក់ពី៣៧.៤៨% មក៣០%) ។

២៖ ចាប់ចេញដំណើរពីឆ្នាំ២០១៣ CPP មានសំឡេងគាំទ្រចំនួន ៣២៣៥៩៦៩ (ស្មើ៤៨.៨៣%) ដល់ឆ្នាំ២០១៧ CPP មានសំឡេងគាំទ្រប្រមាណ ៣លាន៥សែន ជាង (ស្មើ៥១%) ។ រីឯ CNRP វិញឆ្នាំ២០១៣ មានសំឡេងគាំទ្រ ២៩៤៦១៧៦ (ស្មើ៤៤.៤៦%) ដល់ឆ្នាំ២០១៧ មានសំឡេងគាំទ្រ ប្រមាណ ៣លានសូន្យសែនជាង (ស្មើ៤៤%)។ ដូច្នេះមកដល់ឆ្នាំ២០១៧នេះ CPP បានរត់លើស CNRP ប្រមាណ៥០ម៉ឺនសំឡេង (ដែលកាលពីឆ្នាំ២០១៣ លើស២៨៩៧៩៣សំឡេង)។

៣៖ បើនិយាយពីកំណើនសំឡេងពីឆ្នាំ២០១៣ ដល់២០១៧ ជាលេខមូលគឺ CPP កើនបាន៣០ម៉ឺនសំឡេង រីឯ CNRP កើនបាន១០ម៉ឺនសំឡេង។ ដូច្នេះ CPP កើនលើស៣ដង។

៤៖ បើគណនាលទ្ធផលឆ្នាំ២០១៧ ជាអាសនៈតំណាងរាស្ត្រវិញ CPP បាន៧១ អាសនៈ (កើនលើសឆ្នាំ២១០៣ បីអាសនៈ) រីឯ CNRP បាន៥៤អាសនៈ (ថយពីឆ្នាំ២០១៣ មួយអាសនៈ)។

៥៖ លទ្ធផលបោះឆ្នោតឆ្នាំ២០១៧ នឹងនាំឱ្យ CPP ទទួលបានកៅអីភាគច្រើនដាច់ខាតនៅព្រឹទ្ធសភា ដែល CPP នឹងបន្តដឹកនាំគ្រប់គ្រងស្ថាប័ន ព្រឹទ្ធសភាតទៅទៀត ។

* ចំណុចខាងលើគឺជាមូលដ្ឋានដែលបញ្ជាក់ថា៖ CPP នឹងបន្តទទួលបានជ័យជម្នះធំធេងនៅឆ្នាំ២០១៨ទៀត ។

ដោយ៖ រាជសីហ៍