(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានក្លាយជាទីផ្សារដ៏ធំមួយថ្មីទៀត របស់ក្រុមហ៊ុន Heng Asia ដែលជាក្រុមហ៊ុន នាំចូលផលិតផលផ្គត់ផ្គង់សម្ភារៈ តុបតែងខាងក្នុង ដោយបានធ្វើការតាំងបង្ហាញ ផលិតផលទាំងអស់នេះ នៅក្នុងពិព័រណ៍ ដែលមានរយៈបីថ្ងៃ នៅកោះពេជ្រ។

លោក អោ ពិសាត ប្រធានផ្នែករដ្ឋបាល​នៃក្រុមហ៊ុន Heng Asia បានឲ្យដឹងថា​ សព្វថ្ងៃតម្រូវការសម្ភារៈការតុបតែង ក៏កំពុងមានតម្រូវវការច្រើន ទើបក្រុមហ៊ុន Heng Asia បានស្វែងរកផលិតផល​ល្អមកពី​បរទេស ដើម្បីផ្គត់ផ្គង់ នៅក្នុងទីផ្សារកម្ពុជា។ ប្រភេទផលិតផលតាំង ពិព័រណ៍មានដូចជា​ ផលិតផលប្រើប្រាស់ក្នុងផ្ទះ បន្ទប់ទឹក ផ្ទះបាយ រួមទាំងសម្ភារៈក្នុង​ការរិយាល័យ ដែលជាផលិតនំាំចូលមកពី ប្រទេសថៃ និងប្រទេសជិតខាង។

​លោកបន្តថា គោលបំណងនៃការតាំងពិព័រណ៍ ដោយសំឡឹងឃើញថា នៅក្នុងប្រទេសកម្ពុជាកំពុងមានការ អភិវឌ្ឈផ្នែកវិស័យអចលនទ្រព្យ និងវិស្វករសំណង់ និងស្ថាបត្យករ និងនំាំគ្នាមកទស្សនាពិព័រណ៍ ដែលមានការតាំងបង្ហាញសម្ភារៈ សម្រាប់ការតុបតែងខាងក្នុង សណ្ធារគារធំៗ ផ្ទះវីឡា និងការិយាល័យជាដើម រួមទាំងបច្ចេកវិទ្យាជាច្រើនសម្រាប់ ការប្រើប្រាស់លើវិស័យសំណង់ និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត ដែលអាចជួយដល់បរិស្ថាន។ ការតាំងពិព័រណ៍ស្ថាបត្យកម្ម និងការរចនាផ្ទៃខាងក្នុង តាំងពីថ្ងៃចាប់ផ្តើមរហូត​ដ​ល់ថ្ងៃបញ្ចប់នេះ យើងឃើញថា មានបណ្តាស្ថាបត្យករ វិស្វករ សិស្សនិសិត្ស​ជាច្រើន​បានចូលរួម យ៉ាងច្រើនកុះករ ដើម្បីមកដកស្រង់ចំណេះ​ជំនាញបន្ថែម ពីគ្នាទៅវិញទៅមក។ ​

ដោយឡែក ប្រធានគម្រោងក្រុមហ៊ុន ICveX លោក Ajinveat Vhongthng  បាន​ថ្លែងឲ្យដឹងថា «​ពិព័រណ៍ពាណិជ្ជកម្មពិសេសនេះ  និងប្រមូលម្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ គំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់ នៅក្នុងវិស័យនេះ​។ ពិព័រណ៍នេះ នឹងបង្ហាញជូននូវភាពរីកចម្រើន នៃវិស័យស្ថាបត្យកម្ម និងសាងសង់ក្នុងប្រទេសកម្ពុជា និងផ្តល់ជាឱកាស ដល់ការវិនិយោគផ្សេងៗ ​មកវិនិយោគ ក៏ដូចជាស្ថាបត្យករ​មកពីខាងក្រៅ មាន​ពេលវេលារបស់ខ្លួន​ ដើម្បី​បង្ហាញចេញនូវទេពកោសល្យ​ ព្រមទាំង​លទ្ធភាពរបស់ខ្លួន ក្នុងការផ្តល់​សេវាកម្ម និងបច្ចេកវិទ្យា និងសម្ភារៈផ្សេង ក្នុងវិស័យសំណង់ដល់ អតិថិជនរបស់ខ្លួន៕ ​