(បាត់ដំបង)៖ កសិករដែលដាំសណ្តែកផ្កាយនៅស្រុកសំឡូត និងនៅតាមតំបន់ជាយដែនផ្សេងទៀតសប្បាយរីរាយយ៉ាងខ្លាំង ព្រោះមានទីផ្សារក្នុងស្រុកចាំប្រមូលទិញ ទិន្នផលរបស់ខ្លួន ក្នុងតម្លៃខ្ពស់ដោយបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនខ្មែរ មួយក្នុងខេត្តបាត់ដំបង។ សិក្ខាសិលានេះធ្វើឡើងនៅសណ្ឋាគារឃីងឃ្វី ក្រុងបាត់ដំបង ដែលមានការចូលរួមពីភាគីក្រុមហ៊ុន ប្រមូលទិញកសិករអ្នកដាំ អាជីវករ និងអ្នកគាំទ្រប្រមាណ១០០នាក់ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ។

លោក ទេព ផាន អាយុ៦០ឆ្នាំ រស់នៅភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ជាកសិករដាំសណ្តែកផ្កាយ បានប្រាប់ឲ្យដឹងថា កសិករយើងតែងតែនាំគ្នា ដាំដំណាំគ្រប់ប្រភេទ តែបញ្ហាទីផ្សារមិនពិតប្រាកដឡើយ ដោយលក់មិនបានថ្លៃមានការខាតបង់លុយដើមទុនជាច្រើន ខ្លះក៏បានជោគជ័យ ខ្លះទៀតមិនទទួលបានជោគជ័យ លើដំណាកសិកម្មដែលប្រជាពលរដ្ឋនៅក្នុងងតំបន់នេះ។

កសិកររូបនេះ បានបន្តថា ដោយឡែក លោកបានតស៊ូដាំសណ្តែកផ្កាយនេះអស់រយៈពេលជាង៣ឆ្នាំ មកហើយ មុនដំបូងដាំបានហើយរកទីផ្សារលក់ ទៅប្រទេសជិតខាងមានការរអាក់រអួល មិនបានល្អហើយក៏នាំគ្នាឈប់ដាំខ្លះ តែកន្លងថ្មីៗ នេះលោក និងកសិករដ៏ទៃទៀត ដែលដាំសណ្តែកផ្កាយ បានសហការជាមួយក្រុមហ៊ុនខ្មែរ មួយនៅក្នុងខេត្តបាត់ដំបង មានឈ្មោះ ក្រុមហ៊ុន សាន់នីខេធីអិមអិល ឯ.ក SANNY KTMLM CO LTD ដោយបានសហការគ្នាប្រមូលទិញដំណាំសណ្តែកផ្កាយដោយមានចុះកិច្ចសន្យាទិញ តាមលក្ខណៈគ្រួសារតាមចំការនីមួយៗ ក្នុងសហគមន៍ សណ្តែកផ្កាយក្នុងតម្លៃ១គីឡូក្រាម តម្លៃ៧ពាន់រៀល ឲ្យក្រុមហ៊ុនខាងលើ។

លោកបានអំពាវនាវដល់កសិករណាចង់ ដែលមានបំណងដាំសណ្តែកផ្កាយនេះ លោកនឹងចែកជូនគ្រាប់ពូជដោយឥតគិតថ្លៃ ដើម្បីជួយកសិករយើង។ ការដាំសណ្តែកផ្កាយមានរយៈពេលតែ៨ខែ អាចប្រមូលផលបានហើយ បើដាំលើដីទំហំ១រ៉ៃ ពេលប្រមូលផល១ខែ បេះបាន៣ដងលក់បានប្រាក់ចំណូលពី២០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀលក្នុង១ខែ។

តំណាងក្រុមហ៊ុន សាន់នីខេធីអិមអិល ឯ.ក SANNY KTMLM CO LTD បានបញ្ជាក់ថា លោក និងក្រុមការងារដោយបានឆ្លងកាត់ក្រុមហ៊ុន មកហើយ ដែលទាក់ទៅក្រុមបរទេសគឺ ជួបការលំបាក ប្រើប្រាស់រយៈពេលយូរ បំពេញបែបបទវែងឆ្ងាយហើយធ្វើបានតែដំបូងយូរៗទៅក៏បាត់ ឈ្មោះឈប់អស់ទៅដោយខ្មែរមិនមានលទ្ធភាពគ្រប់គ្រាន់ ទៅតាមលក្ខខណ្ឌរបស់គេខ្ពស់ពេកសម្រាប់ប្រជាពលរដ្ឋខ្មែរ ដោយមើលឃើញទស្សនៈ វិស័យទៅអនាគតលោក និងក្រុមការងារមានគ្នា៥នាក់ ជាស្ថាបនិកក្រុមហ៊ុននេះបានលើឡើងថា ក្នុងគោលបំណងដើម្បីលើកស្ទួយកសិករខ្មែរ ក្នុងវិស័យដំណាំសណ្តែផ្កាយឲ្យមានទីផ្សារកាន់តែទូលំទូលាយផងដែរ។

តំណាងក្រុមហ៊ុន បានបន្តថា ក្រុមហ៊ុនលោក ជាក្រុមហ៊ុនកូនខ្មែរ ក្នុងស្រុកពិសេសនៅខេត្តបាត់ដំបង តែម្តងដែលបានសហការជាមួយ សហគ្រាសផលិតប្រមូល និងទិញគ្រាប់សណ្តែកផ្កាយ យកមកកៀបយកប្រេងច្រកដប តាមបច្ចេកទេស និងការវេចខ្ចប់តាមស្តង់ដាអន្តរជាតិ ដើម្បីផលិតជាលទ្ធផលសម្រេចមួយសម្រាប់ លក់ចែកចាយលើទីផ្សារក្នុងស្រុក និងមានគោលបំណងនាំចូលទៅទីផ្សារអាស៊ានផងដែរ។ ផលិតផលក្រុមហ៊ុនត្រូវបានក្រសួងពាណិជ្ជកម្ម អញ្ជើញយកផលិតផលទាំងនេះចូលរួមមកដាក់តាំងពិព័រណនៅខេត្តបាត់ដំបង កាលពី ខែឧសភា ឆ្នាំ២០១៧ កន្លងទៅក្នុងយុទ្ធនាការទិញផលិតផលខ្មែរ ដោយមានការទទួលស្គាល់ពីស្ថាប័នជំនាញផងដែរ។

ការបង្កើតក្រុមហ៊ុននេះឡើង គឺដើម្បីជួយលើកស្ទួយកូនខ្មែរមានការធ្វើ កសិករមានប្រាក់ចំណូល អ្នកចូលរួមបានចំណេញទាំងអស់គ្នារហូតដល់ ក្រុមហ៊ុនយើងខ្ញុំបានដាក់ស្លាក បាវចនារបស់ក្រុមហ៊ុនថា «ខ្មែរអ្នកដាំ ខ្មែរអ្នកផលិត ខ្មែររួមគិត ខ្មែររួមធ្វើខ្មែរទទួលផលរួម» ម្យ៉ាងវិញទៀត ផលិតផលប្រេងសណ្តែកផ្កាយ១ដបនេះ គឺផលិតពីសណ្តែកផ្កាយធម្មជាតិ១០០ភាគរយ ដោយគ្មានជាតិគីមីឡើយ និងមានអត្ថប្រយោជន៍ ជាច្រើនដល់អ្នកប្រើប្រាស់ជួយសម្រួលបញ្ហាសុខភាព អាចព្យាលជំងឺបានជាច្រើនមុខ បំប៉នសុខភាពអ្នកប្រើប្រាស់ផងដែរ៕