(ភ្នំពេញ)៖ សម្រាប់ស្ថាបត្យករ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ មកពីទូទាំងអាស៊ាន ដែលបានចូលរួមក្នុងពិព័រណ៍ស្ថាបត្យកម្ម និងការតុបតែងកម្ពុជាឆ្នាំនេះ ស្តង់ទំហំ២០១ម៉ែត្រការ៉េ របស់ក្រុមហ៊ុន អេស ស៊ី ជី ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពជាអ្នកដឹកនាំ ក្នុងវិស័យសម្ភារៈសំណង់ក្នុងតំបន់ ដោយក្រុមហ៊ុន បានតាំងបង្ហាញផលិតផលជាច្រើនរបស់ខ្លួន ក្នុងវិស័យសម្ភារៈសំណង់ ដែលឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់អតិថិជន និងជួយជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ។

ផលិតផលរបស់ក្រុមហ៊ុន អេស ស៊ី ជី ត្រូវបានគេទទួលស្គាល់ ដោយសារមានភាពច្នៃប្រឌិតក្នុងការរចនា ភាពអាចជឿទុកចិត្តបាន និងគុណភាពខ្ពស់ ហើយក្រុមហ៊ុន ផ្ដល់នូវជម្រើស ផលិតផលពេញលេញ ដែលអាចបំពេញគ្រប់តម្រូវការនៃការសាងសង់អចលនទ្រព្យ តាំងពីដំបូល រហូតដល់ឥដ្ឋការ៉ូ និងរបង ។

លោក Pongdhana Dejvittayaporn ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជា បាននិយាយថា «នៅក្រុមហ៊ុន អេស ស៊ី ជី យើងបន្តអភិវឌ្ឍផលិតផល និងសេវាប្រកបដោយគុណតម្លៃបន្ថែមខ្ពស់ ក្នុងគោលបំណងបម្រើតម្រូវការរបស់អតិថិជនឲ្យបានកាន់តែល្អប្រសើរឡើង ។ យើងមានបំណងណែនាំផលិតផលថ្មីៗ មកកាន់ទីផ្សារកម្ពុជាជានិច្ច ហើយក្នុងពិធីតាំងពិព័រណ៍ស្ថាបត្យកម្មឆ្នាំនេះ អេស ស៊ី ជី មានមោទនភាព បង្ហាញផលិតផលពិសេសៗជាច្រើន រួមមាន អេស ស៊ី ជី Smartwood ជាផលិតផលឈើសប្បនិម្មិត្ត ដែលអាចប្រើជំនួសឈើបាន១០០% សមស្របសម្រាប់ពិដាន និងក្រាលជំនួសឥដ្ឋការ៉ូ និង អេស ស៊ី ជី Celica ដែលជាក្បឿងសេរ៉ាមិច ពេញដោយភាពច្នៃប្រឌិត»

ស្តង់ អេស ស៊ី ជី មានតាំងបង្ហាញនូវផលិតផលសម្ភារៈសំណង់ច្រើនមុខ ដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសាងសង់ និងស្ទីលជីវិតរបស់ប្រជាជនកម្ពុជា ផលិតផលដែលលេចធ្លោ រួមមាន អេស ស៊ី ជី Smartwood ដែលជាផលិតផលឈើសប្បនិម្មិត្ត មានលក្ខណៈដូចឈើលំដាប់ខ្ពស់ពិតប្រាកដ ហើយថែមទាំងមានគុណសម្បត្ដិលើសឈើធម្មជាតិទៀតផង ដូចជា មិនជៀបទឹក១០០% មិនមានកណ្តៀស៊ី និងមិនពុកផុយ ហើយផលិតផលនេះ ក៏ងាយស្រួលអារ ពត់ និងវាយដែកគោល ងាយដំឡើង និងសមស្របសម្រាប់ការបំពាក់ទាំងក្នុង និងក្រៅអាគារ ។

អេស ស៊ី ជី Celica ជាផលិតផល ដែលបានបង្ហាញវត្តមានជាលើកដំបូងក្នុងពិព័រណ៍ស្ថាបត្យកម្មឆ្នាំនេះ ហើយជាជំនាន់ថ្មីនៃក្បឿងសេរ៉ាមិចរបស់ អេស ស៊ី ជី ដែលមានភ្លីរលកស្អាត សម្រាប់គេហដ្ឋានដ៏ពិសេសរបស់អ្នក ។ ប្រកបដោយភាពប្រណិត និងគុណភាពល្អបំផុត ក្បឿងនេះអាចធន់នឹងសីតុណ្ហភាពកម្តៅរហូតដល់ ១១០០ដឺក្រេ ក្នុងមន្ទីរពិសោធន៍ ។

ផលិតផលគួរឱ្យកត់សម្គាល់ផ្សេងទៀត រួមមាន អេស ស៊ី ជី Cement board និង អេស ស៊ី ជី Prestige ។ អេស ស៊ី ជី Cement board គឺសមស្របបំផុតសម្រាប់ការដំឡើងជញ្ជាំងដែលមានទម្ងន់ស្រាល និងមានពណ៌បេតុង ហើយផលិតផលនេះ ច្របាច់បញ្ចូលគ្នានូវភាពខ្លាំងពីស៊ីម៉ង់ត៍ និងឈើធម្មជាតិ ដោយលាយបញ្ចូលគ្នារវាងស៊ីម៉ង់ត៍ផតលែនដ៍ និងកម្ទេចឈើ អេស ស៊ី ជី Cement board មានផ្ទៃរលោងស្អាត ដែលត្រូវបានគេកាត់តាមទំហំផ្សេងជាស្រេច និងសមរម្យសម្រាប់ប្រើជាជញ្ជាំង និងសម្រាប់ក្រាល ។

ចំណែក អេស ស៊ី ជី Prestige វិញ ជាក្បឿងសេរ៉ាមិចភ្លីលាតលំដាប់ខ្ពស់បំផុត ជាមួយនឹងអាយុប្រើប្រាស់យូរ និងភាពទាក់ទាញខ្ពស់ ក្បឿង អេស ស៊ី ជី Prestige ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងគម្រោងអភិវឌ្ឍលំនៅដ្ឋាន និងរមនីយដ្ឋានទេសចរណ៍ល្បីៗនៅប្រទេសថៃ និងទូទាំងតំបន់ ដោយសារភាពស្រស់សង្ហាបែបធម្មជាតិ និងគុណភាពអាចជឿជាក់បានរបស់ក្បឿងនេះ ។ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងប្រទេសថៃ និងទូទាំងតំបន់អាស៊ាន អេស ស៊ី ជី ប្តេជ្ញាចិត្តអភិវឌ្ឍដំណោះស្រាយថ្មីៗ ប្រកបដោយការច្នៃប្រឌិត និងចីរភាព សម្រាប់វិស័យសំណង់ ដែលផ្តល់បទពិសោធន៍ថ្មីសម្រាប់អតិថិជន និងលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សទាំងអស់គ្នា៕