(សៀមរាប)៖ នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ លោក បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តចុះជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមការងារចុះជួយឃុំ ស្រុកអង្គរជុំ និងស្រុកវ៉ារិន ខេត្តសៀមរាប ។

មានប្រសាសន៍​សំណេះសំណាល​នោះ ​លោក ​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​ក៏បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ ​ពីសំណាក់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្ស ​និង​ជានា​យក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ​ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តសៀមរាប​។ ​ជាមួយគ្នា​ក៏​សូម​ធ្វើការ​កោតសរសើរ ​និង​សាទរ​ចំពោះ​លទ្ធផល​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹ​ក្សា​ឃុះ ​អាណត្តិ​ទី៤ ​ដែល​ធ្វើឲ្យ​គ្រប់​បណ្តា​ឃុំ ​ក្នុង​ស្រុក​ស្រីស្នំ ​ទទួល​បាន​ជោគជ័យ ​ដែល​ជា​យុទ្ធសាស្ត្រ ​ឆ្ពោះទៅ​រក​ជ័យជំនះ​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​អាណត្ត​ទី៦ ​ឆ្នាំ២០១៨ខាងមុខ ​ហើយ​លទ្ធផល​ទាំងនេះ​ក៏​កើតឡើង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែ​របស់​អស់លោក ​លោកស្រី​នៅ​មូលដ្ឋាន ​ដោយមាន​កិច្ចសហការ ​សាមគ្គី​គ្នា​បាន​ល្អ ​និង​គោរព​បាន​នូវ​គោលនយោបាយ ​របស់​គណបក្សប្រជាជន​កម្ពុជា ​អនុសាសន៍​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​និង​ជានា​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

លោក ​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​បាន​បន្ត​ទៀត​ថា ​ឆ្លងតាម​ការ​ចុះ​ជួប​ជាមួយ​បងប្អូន​សមាជិក​សមាជិកា​បក្ស​នៅ​តាម​មូលដ្ឋាន ​រាល់​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន​លើកឡើង ​មាន​លក្ខ​ណៈ​ខុស​ៗ​គ្នា​ទៅតាម​មូលដ្ឋាន ​។ ​លោក ​បណ្ឌិត ​ក៏បាន​សូម ​ឲ្យ​បងប្អូន​ក្រុប​ប្រឹក្សា​ឃុំ​ទាំងអស់ ​ក្រោយពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ​អាណត្តិ​ទី៤នេះ ​គឺ​ត្រូវ​ធ្វើការ​ពង្រឹង ​ស្មារតី ​ក្នុង​ការ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ​ឃុំ ​ឲ្យ​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង​។  ​ម៉្យាងទៀត​មន្ត្រី ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ទាំងអស់ ​ដើរតាម​ផ្ទះ​ដើម្បី​ថ្លែងអំណរគុណ​សមាជិក​ទាំងអស់​ដែល​បាន​បោះឆ្នោត​អោយ​គណបក្សប្រជាជន​កម្ពុជា​។

លោក ​បណ្ឌិត ​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ​គ្រប់​សមាជិក ​ក្រុមប្រឹក្សា​ឃុំ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​លប់​បំបាត់​អំ​ពើ​ហុស​ឆ្គង ​ដែល​នាំ​អោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ​ហើយ​ត្រូវ​ខិតខំ​បំពេញការងារ​របស់​ខ្លួន ​ក្នុង​ការបម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ​ដើ​មី្ប​ធានា​និរន្តរភាព​ការងារ ​ការ​ផ្តល់​សេវា ​និង​ការអភិវឌ្ឍន៍ ​បម្រើ​នូវ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ​។ ​ក្នុង​នោះ​ដែរ ​លោក ​បណ្ឌិត ​បាន​ផ្តល់​ថវិកា ​៩ ​លាន​រៀល ​សម្រាប់​ស្រុក​ទាំង ​២ ​ដើម្បី​រៀបចំ​ពិសារ​បាយ​សាមគ្គី​ជុំគ្នា​នៅ​តាម​មូល​ដ្ឋាន​រៀង​ៗ​ខ្លួន ​។