(ភ្នំពេញ)៖ សមត្ថកិច្ចនៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧នេះបានបង្ហាញរូបថតជនដៃដល់ ដែលជាម្ចាស់រថយន្តស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយដកកាំភ្លើងបាញ់គំរាម ខណៈស្នងការនគរបាលខេត្តកណ្តាលឧត្តមសេនីយ៍ ទោ អ៊ាវ ចំរើន បញ្ជាក់ឡើងវិញថា ជនដៃដល់រូបនេះនឹងចូលបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ បន្ទាប់មកនឹងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលវិញ។

ស្នងការនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាក់បន្ថែមជាថ្មីប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា ម្ចាស់រថយន្តស្លាកលេខភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយដកកាំភ្លើងបាញ់គំរាម បន្ទាប់ពីចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃស្អែករួចហើយ នឹងត្រូវបញ្ជូនទៅស្នងការនគរបាល ខេត្តកណ្តាលវិញ ដើម្បីដាក់វិន័យតាមច្បាប់កំណត់របស់កងកម្លាំងនគរបាល។

ម្ចាស់​រថយន្ត​បាឡែន ​ស្លាក​លេខ ​ភ្នំពេញ ​2AM​-​2762 ​ដែល​បើក​ប៉ះ​គេ​ហើយ ​ដក​កាំភ្លើង​បាញ់​គំរាម ​គឺ​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរណ៍ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកណ្តាល ​និង​ជា​កូនប្រុស​របស់​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ​។

នាយ​​ឧត្តមសេនីយ៍ ​​ជួន ​​សុវណ្ណ ​​ស្នងការ​​នគរបាល​​រាជធានី​​ភ្នំពេញ ​​បាន​​ថ្លែងប្រាប់​​អង្គភាព​​ព័ត៌មាន ​​Fresh ​​News ​​ថា ​​ក្រោយ​​ស្រាវជ្រាវ​​ឃើញ​​អត្តសញ្ញាណ ​​ជនល្មើស​​ជា​​ម្ចាស់​​រថយន្ត ​​ដែល​​បើក​​ប៉ះ​​គេ​​ហើយ ​​ដក​​កាំភ្លើង​​បាញ់​​គំរាម​​គេ​​នោះ​​, ​​ភ្លាម​​ៗ​​លោក​​បាន​​បញ្ជា​​ឲ្យកម្លាំង​​សមត្ថកិច្ច ​​ចុះ​​ស្វែងរក​​ចាប់ខ្លួន​​ជនល្មើស ​​ដែល​​មានផ្ទះ​​នៅ​​ភូមិ​​ស្វាយ​​តា​​អុក ​​សង្កាត់​​វាលស្បូវ ​​ខណ្ឌ​​ច្បារអំពៅ ​​រាជធានី​​ភ្នំពេញ​​។ ​​ពេល​​កម្លាំង​​សមត្ថកិច្ច​​របស់​​លោក ​​ទៅដល់​​ផ្ទះ​​ជនល្មើស ​​គឺ​​រូបគេ​​មិន​​នៅផ្ទះ​​ឡើយ ​​ពោល​​គឺ​​បាន​​គេចខ្លួន​​បាត់​​។​

​សូម​​ជំរាប​​ថា ​​នៅ​​ថ្ងៃទី១០ ​​ខែមិថុនា ​​ឆ្នាំ២០១៧ ​​វេលា​​ម៉ោង១៧៖​​៥៨នាទី ​​មាន​​ករណី​​ដ៏​​សាហាវ​​មួយ​​បាន​​កើតឡើង​​នៅ ​​នៅ​​តាម​​បណ្តោយ​​ផ្លូវជាតិ​​លេខ១​ ​​ជិត​​បុរី​​ប៉េង​​ហួត​​បឹង​​ស្នោ​​រ​ ​​ដោយ​​រថយន្ត​​បាឡែន ​​ពណ៌ទឹកមាស ​​ពាក់​​ស្លាក​​លេខ ​​ភ្នំពេញ ​​2AM​​-​​2762 ​​មួយ​​គ្រឿង ​​ក្នុង​​ទិសដៅ​​ស្របគ្នា ​​បាន​​ជិះ​​វ៉ា​​ខាងស្តាំ ​​ហើយ​​ប៉ះ​​ជាមួយ​​រថយន្ត​​មួយ​​គ្រឿង​​ទៀត​​មិនព្រម​​ឈប់ ​​បែរជា​​បង្អង់​​ល្បឿន ​​បើ​​កញ្ចក់​​រថយន្ត​​បាញ់​​មួយ​​គ្រាប់​​គម្រាម ​​និង​​បើក​​រត់គេច​​ខ្លួន​​បាត់​​។

យោង​តាម ​Facebook ​មួយ​ដែល​ទំនងជា​មិត្តភក្តិ​របស់​ជ​នរ​ងរ​គ្រោះ ​បាន​បង្ហោះ​ទាំង​វិ​ដេ​អូ ​និង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា៖ ​«​ប្អូនស្រី​ម្នាក់​កំពុង​បើករថយន្ត ​ត្រូវ​ជន​ដៃដល់​ជែង​រថយន្ត​មក​ប៉ះ​ហើយ​បាញ់​មួយ​គ្រាប់​គំរាម ​នឹង​រត់បាត់​ស្រមោល​ដោយ​សុ​វត្តិភាព ​ខណៈនេះ​គាត់​មានការ​ភ័យខ្លាច​ណាស់ ​គាត់​ស្នើសុំ​ឲ្យ​ខ្ញុំ​ជួយ​បង្ហោះ​ដើម្បី​រក​យុត្តិធម៌​ជូន​គាត់​សម្ដី​គាត់​។ ​នៅ​ថ្ងៃទី១០ខែមិថុនា ​ឆ្នាំ២០១៧ ​វេលា​ម៉ោង១៧៖​៥៨នាទី​ ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ​ជិត​បុរី​ប៉េង​ហួត​បឹង​ស្នោ​រ​ ​មាន​ឡាន​បាឡែន​ពណ៌ទឹកមាស​ ​ពាក់​ស្លាក​លេខ​​ភ្នំពេញ ​2AM​-​2762​ ​មួយ​គ្រឿង​បើកបរ​ដោយ​ជន​មិន​ស្គាល់​មុខ​ ​ទិសដៅ​ស្របគ្នា​ ​បាន​ជិះ​មក​វ៉ា​ខាងស្តាំ​ដៃ​ហើយ​បុក​កញ្ចក់ឡាន​ខ្ញុំ​ ​ពេលនោះ​ខ្ញុំ​បាន​ជិះ​តាម​ហើយ​ស៊ីផ្លេ​ឲ្យ​គាត់​ឈប់​​ដោះស្រាយ ​តែ​ឡាន​នោះ​បែរជា​បង្អង់​ល្បឿន​ ​បើក​កញ្ចក់ឡាន ​ហើយ​បាញ់​មួយ​គ្រាប់​បំរុង​សម្លាប់​តែម្តង​ ​សំណាង​ហើយដែល​មិន​ត្រូវ​ ​បន្ទាប់មក​ឡាន​នោះ​ក៏​អែប​ស្តាំ​ហើយ​អ្នកបើកបរ​ចេញ​មក​ក្រៅ​កាន់​កាំភ្លើង​ជាប់នឹង​ដៃ​​រង​ចាំ​ឡាន​ពួក​ខ្ញុំ​ដែរ ​អែប​ស្តាំ​ឈប់​នៅ​ក្រោយ​ឡាន​របស់​ជន​បង្កហេតុ​ ​ដោយសារតែ​ភាព​ភ័យខ្លាច​ពេក ​ពួក​ខ្ញុំ​ក៏​បក​ឡាន​ថយក្រោយ​​ដើម្បី​រក​ទីតាំង​សុវត្ថិភាព​ ​គ្រប់​សកម្មភាព​ទាំងអស់​មាននៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​​ជា​ភស្តុតាង​ ​ហេតុអ្វី​ជីវិត​មនុស្ស​នៅ​ស្រុកខ្មែរ​ពិតជា​គ្មាន​តំលៃ​មែន​​ទេ​?​ ​«​បើ​ចាប់​មិនបាន​ទៀត ​ឈប់​ធ្វើ​ប៉ូលី​សហើយ​ទៅ​ធ្វើស្រែ​ចុះ​»​៕