(សៀមរាប)៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ​ទី១១ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​នៅ​ស្នាក់​ការ​គណបក្សប្រជាជន​កម្ពុជា ​ស្រុក​ស្រីស្នំ ​លោក​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​សមាជិក​គណៈកម្មាធិការ​កណ្តាល ​និង​ជា​ប្រធាន​គណៈកម្មាធិការ ​នៃ​គណបក្សប្រជាជន​កម្ពុជា​ខេត្តសៀមរាប ​បាន​ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន ​ក្រុមប្រឹក្សា​ឃុំ ​មេភូមិ ​និង​ក្រុមការងារ​ចុះ​ជួយ​ឃុំ ​ស្រុក​ស្រីស្នំ ​ខេត្តសៀមរាប​។

ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក ​ម៉ក់ ​សំ​ភារ  ​ប្រធាន​គណៈកម្មាធិការ​នៃ​គណបក្សប្រជាជន​ស្រុក​ស្រីស្នំ ​ក៏បាន​លើកឡើង​អំពី​សកម្មភាព​ការងារ​កសាង ​និង​ពង្រឹងពង្រីក ​សមាជិក​បក្ស​នូវ​ទូទាំង​ស្រុក​ព្រមទាំង ​បាន​បញ្ជាក់​អំពី ​ចំណុចខ្លាំង ​និង​បញ្ហា​ប្រឈម​នៅ​តាម​មូលដ្ឋាន​។ ​លោក​បាន​គូសបញ្ជាក់​ផង​ដែរ ​ពីក​ត្តា​សំ​ខាន់​ៗ ​ដែល​ធ្វើឲ្យ​គ្រប់ ​បណ្តា​ឃុំ ​ទូទាំង​ស្រុក​ស្រីស្នំ ​ទទួល​បាន​ជ័យជម្នះ ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់ ​អាណត្តិ​ទី៤ ​ដែល​ជា​មូលដ្ឋាន​គ្រឹះ ​ឆ្ពោះទៅ​កាន់ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​អាណត្តិ​ទី៦ ​នា​ឆ្នាំ២០១៨ ​ផង​ដែរ ​។

ថ្លែង​សំណេះសំណាល​នោះ ​លោក​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​ក៏បាន​ធ្វើ​កោតសរសើរ ​និង​សាទរ​ចំពោះ​លទ្ធផល​ក្នុង​ការបោះឆ្នោត​ក្រុម​ប្រឹ​ក្សា​ឃុះ ​អាណត្តិ​ទី៤ ​ដែល​ធ្វើឲ្យ​គ្រប់​បណ្តា​ឃុំ ​ក្នុង​ស្រុក​ស្រីស្នំ ​ទទួល​បាន​ជោគជ័យ ​ដែល​ជា​យុទ្ធសាស្ត្រ ​ឆ្ពោះទៅ​រក​ជ័យជំនះ​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​អាណត្ត​ទី៦ ​ឆ្នាំ២០១៨ខាងមុខ ​ហើយ​លទ្ធផល​ទាំងនេះ​ក៏​កើតឡើង​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែ​របស់​អស់លោក ​លោកស្រី​នៅ​មូលដ្ឋាន ​ដោយមាន​កិច្ចសហការ ​សាមគ្គី​គ្នា​បាន​ល្អ ​និង​គោរព​បាន​នូវ​គោលនយោបាយ ​របស់​គណបក្សប្រជាជន​កម្ពុជា ​អនុសាសន៍​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​និង​ជានា​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

លោក​បណ្ឌិត ​ឃឹម ​ប៊ុ​ន​សុង ​បាន​បន្ត​ទៀត​ថា ​ឆ្លងតាម​ការ​ចុះ​ជួប​ជាមួយ​បងប្អូន​សមាជិក​សមាជិកា​បក្ស​នៅ​តាម​មូលដ្ឋាន ​រាល់​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន ​លើកឡើង ​មាន​លក្ខ​ណៈ​ខុស​ៗ​គ្នា​ទៅតាម​មូលដ្ឋាន​។ ​លោក​បណ្ឌិត ​ក៏បាន​សូមឲ្យ​បងប្អូន​ក្រុប​ប្រឹក្សា​ឃុំ​ទាំងអស់ ​ក្រោយពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ​អាណត្តិ​ទី៤នេះ ​គឺ​ត្រូវ​ធ្វើការ​ពង្រឹង ​ស្មារតី ​ក្នុង​ការ​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ​ឃុំ ​ឲ្យ​កាន់តែ​បាន​ល្អ​ប្រសើរ​ឡើង​។ ​ចំពោះ​បងប្អូន​ដែល ​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ ​ទាំងអស់ ​គឺ​ត្រូវ​ខិតខំ​បំពេញការងារ​ស្នូល​របស់​ខ្លួន ​ក្នុង​ការបម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាជន ​ដើ​មី្ប​ធានា​និរន្តរភាព​ការងារ​រដ្ឋបាល ​ការ​ផ្តល់​សេវា ​និង​ការអភិវឌ្ឍន៍ ​បម្រើ​នូវ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។ ​ម៉្យាងទៀត​មន្ត្រី ​ថ្នាក់ដឹកនាំ​ក្នុង​មូលដ្ឋាន​ទាំងអស់ ​ដើរតាម​ផ្ទះ​ដើម្បី​ថ្លែង ​អំណរគុណ​សមាជិក​ទាំងអស់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្សប្រជាជន​កម្ពុជា​។

លោក​បណ្ឌិត ​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ​គ្រប់​សមាជិក ​ក្រុមប្រឹក្សា​សង្កាត់ ​និង​មន្ត្រី​រាជការ​ណា ​ដែល​បាន​ធ្វើឲ្យ​មាន​កំហុសឆ្គង​ធ្វើឲ្យ​ប៉ះពាល់​បាត់បង់ ​ផលប្រយោជន៍ ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គឺ​ត្រូវ​ទទួល​ទោ​សទ័​ណ្ឌ ​ទៅតាមច្បាប់​រដ្ឋបាល​ដែល​បាន​កំណត់​។ ​ក្នុង​នោះ​ដែរ​លោក​បណ្ឌិត​បាន​ផ្តល់​ថវិកា ​៩ ​លាន​រៀល ​សម្រាប់​រៀបចំ​ពិសារ​បាយ​សាមគ្គី​ជុំគ្នា​នៅ​តាម​មូល​ដ្ឋាន​រៀង​ៗ​ខ្លួន​។