(ភ្នំពេញ)៖ សាខាទី៦ថ្មី កម្ពុជាក្រោម របស់ BreadTalk ត្រូវបានសម្ភោធជាផ្លូវការហើយនៅព្រឹកថ្ងៃទី ៩មិថុនានេះ ដោយនាំទាំងកម្មវិធីលក់ជូនពិសេស និងប្រភេទនំរសជាតិថ្មី ហើយ អតិថិជនទាំងអស់នឹង រីករាយជាមួយនឹង ការលក់ជូនពិសេស ទិញបីថែមបីទៅលើគ្រប់ប្រភេទនំបុ័ងទាំងអស់ ចាប់ផ្តើមពីថ្ងៃទី ៩នេះ រហូតដល់ ១១ មិថុនា ២០១៧ នៅសាខាថ្មីកម្ពុជាក្រោមនេះផ្ទាល់តែម្តង។

លោក មាស មធុរា អ្នកចាត់ការហាងនំប៉័ង BreadTalk សាខាកម្ពុជាក្រោម បានថ្លែងថា «ក្រៅពីកម្មវិធីលក់ជូនពិសេសនេះ ហាង BreadTalk បានបន្ថែមប្រភេទនំរសជាតិថ្មីពីរមុខទៀត គឺ Original Egg Tart និង Golden Lava Egg Tart ដែលមានរសជាតិឆ្ងាញ់ជាប់មាត់ មិនអាចបំភ្លេចបាន បន្ថែមទៅលើនំ មានស្រាប់ជាង១០០មុខ តម្រូវតាមចំណង់ចំណូលចិត្តផ្សេងៗគ្នារបស់អតិថិជន»

ហាងនំបុ័ងដែលមានប្រភពពីប្រទេសសិង្ហបុរីមួយនេះ កំពុងត្រូវបានអតិថិជនជាច្រើនចាប់អារម្មណ៍ និងនិយមចូលចិត្តយ៉ាងខ្លាំង ពិសេសទៅលើរសជាតិ និងភាពទន់នៃសាច់នំ ដែលជាមូលហេតុជំរុញអោយ BreadTalk ខិតខំពង្រីកសាខាថ្មីៗបន្ថែមជាបន្តបន្ទាប់ ដើម្បីបំពេញកំណើនតម្រូវការរបស់អតិថិជន។

គួរបញ្ជាក់ផងដែរថា រហូតមកទល់នឹងពេលនេះ BreadTalk មានសាខាចំនួន៦ ហើយ នៅរាជធានីភ្នំពេញ សាខាទី១ ធីខេ អេវិនញូ, សាខាទី២ នៅទល់មុខផ្សារទំនើបផេនសល សម្តេចប៉ាន, សាខាទី៣ បឹងកេងកង តាមបណ្តោយផ្លូវ៥១ សាខាទី៤ ម៉ៅសេងទុង ទល់មុខវិទ្យាស្ថានវ៉ាន់ដា សាខាទី៥ នៅក្នុងផ្សារស្ទឹងមានជ័យថ្មី និង សាខាទី៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ហើយ BreadTalk  នឹងពង្រីកសក្កានុពល ដល់ខេត្ដសៀមរាប និង បាត់ដំបងទៀតក្នុងពេលអនាគតខាងមុខនេះ៕