(ភ្នំពេញ)៖ ថ្ងៃទី៩មិថុនានេះ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចថា ទស្សនាវដ្តីប្រព័ន្ធសោទស្សន៍អាល្លឺម៉ង់ បានដាក់ពិន្ទុរហូតដល់ទៅ៩២០ពិន្ទុ ដល់ទូរទស្សន៍សាមសុងស៊េរី QLED TV Q9 ដែលលំដាប់ពិន្ទុខ្ពស់បំផុតត្រឹមគឺ១,០០៥ នេះមានន័យថា សាមសុងបានទទួលរង្វាន់ពីភាពឥតខ្ចោះបីផ្ទួនៗគ្នា ដែលធ្វើឲ្យទូរទស្សន៍សាមសុង QLED ជាទូរទស្សន៍តែមួយគត់ដែលទទួលបានភាពអស្ចារ្យ លើលក្ខខណ្ឌវាយតម្លៃទាំងបីគឺ៖ ការបញ្ជាក់ គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លា។

ក្រុមហ៊ុនសាមសុង បានចាប់ផ្តើមការលក់ទូរទស្សន៍ នៅក្នុងទ្វីបអឺរ៉ុបកាលពីខែមីនាកន្លងទៅ ហើយពេលនេះក្រុមហ៊ុន កំពុងត្រៀមដាក់បង្ហាញខ្សែស្រឡាយទូរទស្សន៍ QLED ដែលជម្រុញភាពជោគជ័យនៃម៉ូដែលទើប នឹងសម្ពោធរួចមួយនេះ។ ចំនួនការលក់ប្រចាំសប្តាហ៍នៃទូរទស្សន៍ប្រភេទ QLED TV បានកើន ឡើង លើសបួនដងនៅដើមខែឧសភា បើប្រៀបធៀបនឹងសប្តាហ៌មុនៗ កាលពីចាប់ផ្តើមដាក់លក់។

ជាមួយនឹងយុទ្ធសាស្រ្តដ៏រលូននៃផលិតផលទូរទស្សន៍ប្រភេទ QLED TV ឆ្នាំនេះ ភាគហ៊ុនទីផ្សារក្រុមហ៊ុនសាមសុង ឈរយ៉ាងរឹងមាំឈានមុខគេនៅក្នុងទីផ្សារអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនសាមសុងក៏កំពុងនាំមុខនៅទីផ្សារអឺរ៉ុប ផ្នែកទូរទស្សន៍ដ៏ទំនើបផងដែរ ជាមួយនឹងភាគហ៊ុនទីផ្សារប្រមាណ40%។

នៅប្រទេសចិន ផលិតផលអេឡិចត្រូនិច និងប្រភពនៃប្រើប្រាស់គ្រឿងអេឡិចត្រូនិចមានទំហំធំ ជាមួយនឹងការចាប់ផ្តើមលក់ទើបតែជាង10សប្តាហ៍ ភាគហ៊ុនទីផ្សាររបស់ទូរទស្សន៍សាមសុងប្រភេទ Quantum Dot កើនឡើងរហូត ដល់ 2.4% នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់បំផុត។ ក្រុមហ៊ុនសាមសុងបានធ្វើឲ្យ  ទូរទស្សន៍សាមសុងប្រភេទ Quantum dot មានចំណែកទីផ្សារភាគហ៊ុនពី 80% ទៅ 90% នៅទីផ្សារប្រទេសចិន។

លោក Yoon Lee អនុប្រធានជាន់ខ្ពស់អាជីវកម្មផ្នែក Visual Display របស់ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានមានថ្លែងថា «ទូរទស្សន៍ប្រភេទ QLED TV មិនត្រឹមតែផ្តល់នូវរូបភាពគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាទូរទស្សន៍ដែលឆ្លុះបញ្ចាំងពីបែបបទជីវិតទាន់សម័យ តាមរយៈការរចនា និងមុខងារទំនើប របស់វា»។

នៅក្នុងការដាក់សម្ពោធទូរទស្សន៍ប្រភេទ QLED TV កាលពីខែមីនាកន្លងមក ក្រុមហ៊ុនសាមសុងបានប្តេជ្ញាចិត្តក្នុងការ នាំមុខនូវទូរទស្សន៍ទាន់សម័យថ្មីមួយ ជាមួយនឹងការព័ណ៌នាអំពីទូរទស្សន៍ ដែលអាចរួមបញ្ចូលមកក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក្រោមចំណងជើងថា «ផ្ទាំងកញ្ចក់គ្រប់ទីកន្លែង»។ សាមសុងក៏បានរៀបចំការសម្ពោធជាសកលនូវទូរទស្សន៍ ប្រភេទ QLED TV នៅសារមន្ទីរ Louvre ទីក្រុងប៉ារីស កាលពីដើមខែមីនា ដើម្បីបង្ហាញថាវាសិល្បៈមួយផ្នែក នៃគ្រឿងលម្អបច្ចេកវិទ្យា។

ដើម្បីទស្សនាដោយផ្ទាល់នូវពណ៌ធម្មជាតិដ៏អស្ចារ្យពិតៗរបស់ទូរទស្សន៍ប្រភេទ QLED TV សូមកុំភ្លេច ចូលទស្សនាហាងទំនើបសាមសុងនៅទូទាំងប្រទេស ឬនៅហាងទំនើបសាមសុងណាមួយដែលនៅជិត លោកអ្នកបំផុត៕