(ភ្នំពេញ)៖ ប្រជាពលរដ្ឋចាប់បានចោរម្នាក់ រួចស្វាគមន៍យ៉ាងចាស់ដៃ បន្ទាប់ពីបានចូលទៅលួចទ្រព្យសម្បត្តិផ្ទះជួលមួយកន្លែង បានមួយចំនួនហើយនោះ នៅមិនទាន់ស្កប់ស្កល់ ចង់យកទាំងម៉ូតូទៅទៀត ចៃដន្យម្ចាស់មកទាន់ឃើញនៅក្នុងផ្ទះ ស្រែកហៅអ្នកជិតខាង ជួយអន្តរាគមន៍ជួយចាប់ ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធី។

ហេតុការណ៍ខាងលើ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅបន្ទប់ជួលមួយកន្លែងក្នុង ភូមិព្រៃកបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡាំង រិទ្ធិ អាយុ២៥ឆ្នាំ ទីលំនៅមុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ ចំណែកឯជនរងគ្រោះ មានឈ្មោះ ឆាង គន្ធី អាយុ៣២ឆ្នាំ មុខរបរលក់កំទេចកំណាត់ ស្នាក់នៅផ្ទះជួល ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតភូមិភ្នំលាវ ឃុំពងទឹក ស្រុកភ្នំលាវ ខេត្តកែប។

មន្ត្រីនគរបាលដដែលបានឲ្យដឹងថា នៅមុនកើតជនរងគ្រោះ បានទៅផ្សារដើម្បីទិញម្ហូបដោយមិនបានចាក់សោរបន្ទប់ ដោយមានបងប្អូន នៅជាច្រើននាក់ ដោយឃើញទ្វាផ្ទះចំហរ ជនសង្ស័យ បានឆ្លៀតឱកាសចូលទៅលួចបាន ទូរស័ព្ទដៃចំនួន៣គ្រឿង លុយមួយចំនួន និងវត្ថុមានតំលៃផ្សេងទៀត ជាច្រើនផងដែរ។

តែនៅមិនអស់ចិត្តបំរ៉ុងលួចយក ទាំងម៉ូតូមួយគ្រឿង ទៅជាមួយទៀត តែត្រូវម្ចាស់ មកទាន់ពេលនោះជនសង្ស័យ ក៏បានទាញ់ដែកទីពវាយ ទៅជនរងគ្រោះដើម្បីរំដោះខ្លួន តែត្រូវបាន ជនរងគ្រោះស្រែកផ្អើល ប្រជាពលរដ្ឋជាច្រើនអ្នក មកជួយចាប់រួចប្រលះយ៉ាងចាស់ដៃទើបប្រគល់ ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕