(ភ្នំពេញ)៖ តាមការស្រាវជ្រាវ និងវាយតម្លៃរបស់ Global Peace Index 2017 បានបង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ជាប្រទេសមានសុខសន្តិភាពបំផុតសម្រាប់ឆ្នាំ២០១៧ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានចំណាត់ថ្នាក់លេខ៨៩ នៅលើពិភពលោក។

យោងតាមស្ថិតិរបស់ Global Peace បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន កម្ពុជា ឈរនៅលេខរៀងទី៦ ខណៈប្រទេសសិង្ហបុរីឈរនៅលេខ១ ម៉ាឡេស៊ីលេខ២ ឡាវលេខ៣ ឥណ្ឌូនេស៊ីលេខ៤ វៀតណាមលេខ៥ មីយ៉ាន់ម៉ាលេខ៧ ថៃលេខ៨ ហ្វីលីពិនលេខ៩ និងចិនលេខ១៦។

Global Peace បានបញ្ជាក់ដែរថា នៅ​ឆ្នាំ២០១៧ នេះ កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​​ភាព​ល្អ​ប្រសើរ​​បំផុតក្នុងការរក្សានូវសុខសន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ឥណ្ឌូនេស៊ី មាន​ការ​ធ្លាក់​ចុះ​​ខ្លាំង។