(ភ្នំពេញ)៖ ក្រុមហ៊ុន LG សហការជាមួយនឹងក្រុមតន្ត្រីករ London Vegetable Orchestra បង្ហាញពីបច្ចេកវិទ្យាកម្រិតខ្ពស់របស់ទូរទឹកកកLG កាត់បន្ថយការខូចខាត និងការថែរក្សាអាហារ ឲ្យនៅបានយូរ ផ្លែឈើ មានភាពស្រស់ រយៈពេលពេញមួយសប្តាហ៍ ឬមួយខែ ដើម្បីបង្កើនការយល់ដឹង អំពីបញ្ហានៃការខ្ជះខ្ជាយអាហារ នៅក្នុងទិវាបរិស្ថានពិភពលោក ។

ក្រុមតន្ត្រីករ London Vegetable Orchestra បានទទួលស្គាល់ទូរទឹកកករបស់ LG ជាមួយនឹងបច្ចេកវិទ្យា Inverter Linear Compressor ថាជាប្រភេទទួរទឹកកកដែលមានកំរិតសីតុណ្ហភាពត្រជាក់ល្អ និងមានលំនឹងក្នុងការរក្សាចំនីអាហារ។

ការខ្ជះខ្ចាយអាហារ ជាបញ្ហាដែលយើងកំពុងប្រឈមមុខសម្រាប់ពេលបច្ចុប្បន្ននេះ។ បើយោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ ការខ្ជះខ្ចាយអាហារមានរហូតដល់ទៅ១.៣ ពាន់លានតោន ដែលមានទំហំទឹកលុយសរុបដល់ទៅ៦៨០ពាន់លានដុល្លារ។ អាហារដែលខ្ជះខ្ចាយច្រើនជាងគេបំបផុតគឺប្រភេទ បន្លែ និង ផ្លែឈើ ពីព្រោះវាជាប្រភេទអាហារដែលងាយស្អុយរលួយ និង មានកំរិតសិប្បនិម្មិតទាប។

ក្រុមតន្ត្រីករ LVO ( London Vegetable Orchestra )បានបង្កើតបទតន្ត្រីបៃតងជាមួយ និង ឧបករណ៍ដែលអាចបរិភោគបានដូចជា ម្ទេស, ដំឡូងមី, ការុត និងល្ពៅនៅរាល់ពេលសម្ដែង។ ដោយសារតែការសម្តែងរបស់ពួកគេពឹងផ្អែក​លើសមត្ថភាពក្នុងការបង្កើតសំឡេងច្បាស់លាស់ជាមួយឧបករណ៍របស់ពួកគេ ទើបតន្រ្តីករត្រូវបង្ខំចិត្តបង្កើតឧបករណ៍ថ្មីជារៀងរាល់ថ្ងៃជាមួយបន្លែស្រស់ៗ ពីព្រោះឧបករណ៍បន្លែចាស់ៗដែលពួកគេបង្កើតឡើងមិនអាច ផ្តល់សម្លេងល្អបានទេ។

ដោយសារតែមានការពិបាកក្នុងការបង្កើតឧបករណ៍បន្លែថ្មី និង ការបារម្មណ៏អំពីការខ្ចះខ្ជាយបន្លែ ទើបសមាជិក LVO ត្រូវបានគេណែនាំឱ្យមកប្រើប្រាស់នៅទូទឹកកកករបស់ LG ជាមួយនឹងបច្ចេកវិទ្យា Inverter Linear Compressor សម្រាប់ការរក្សានៅឧបករណ៍បន្លែរបស់ពួកគេ ហើយនៅពេលដែលតន្ត្រីករបានដាក់ឧបករណ៍របស់ខ្លួននៅក្នុងទូទឹកកក Inverter Linear Compressor របស់ LG វាស្ទើតែមិនធ្វើឲមានសំឡេងខុសគ្នានោះទេសូម្បីតែរក្សាទុកពេញមួយសប្តាហ៍។ ទូរទឹកកកក LG ប្រភេទ Inverter Linear Compressor មិនត្រឹមតែរក្សាអាហារ បន្លែ ផ្លែឈើ ស្រស់បានយូរនោះទេ ថែមទាំងប្រើប្រាសថាមពលតិច ជាមួយ និង សំលេងរំខានតិចផងដែរ។ LG អាចទទួលបានជោគជ័យលើបញ្ហានេះដោយកាត់បន្ថយការកកិតតាមរយៈការជំរុញលើរចនាសម្ព័ន្ធ និងផ្តោតសំខាន់លើថាមពលនៃការរក្សាអាហារអោយបានស្រស់យូរអង្វែង។

អតិថិជនទាំងអាចរកជាវ ទូរទឹកកករបស់ LG បាននៅគ្រប់សាខារបស់ LG BrandShop  រាជធានីភ្នំពេញ ផ្លូវព្រះមុនីវង្ស ខេមកូស៊ីធី ខេត្តកំពង់ចាម ខេត្តសៀមរាម ខេត្តបាត់ដំបង និងក្រុងព្រះសីហុន ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ 023 222 699 និង www.youtube.com/watch?v=OkS-tY3BWMA៕