(ភ្នំពេញ)៖ ក្រុមហ៊ុន HGB Group Co., Ltd. ដែលជាក្រុមហ៊ុន​នាំ​ចូល​រថយន្តម៉ាក​ Mazda មកក្នុងទីផ្សារកម្ពុជា បានប្រកាស ជាផ្លូវការនូវកម្មវិធីដ៏កម្រមួយ សម្រាប់អតិថិជនរបស់ខ្លួន​មានឈ្មោះហៅថា «ទិញចូល ដូរឲ្យថ្មី» កាលពីពេលថ្មីៗនេះ ដែលជាកម្មវិធីមួយផ្តល់​ឱកាសដល់អ្នក ដែលមានក្តីស្រម័យចង់ក្លាយ​ជាម្ចាស់រថយន្ត Mazda 3 ឬ Mazda CX-3 ​សម្រេចបំណងប្រាថ្នា​ របស់ខ្លួនកាន់តែងាយស្រួល​។

កម្មវិធី «ទិញចូល ដូរឲ្យថ្មី» នេះនឹងផ្តល់ឱកាសដល់អ្នក​ ដែលមានរថយន្តគ្រប់ម៉ាកគ្រប់ស៊េរី យករថយន្តរបស់ខ្លួន​មកប្តូរយករថយន្តថ្មី ស៊េរីថ្មីទំនើបចុងក្រោយ​ ឆ្នាំ២០១៧ គឺម៉ាក Mazda3 ឬ Mazda CX-3 ពីក្រុមហ៊ុនMazda ដោយធានាទិញរថយន្ត ចូលក្នុងតម្លៃលើសទីផ្សារ​​ដល់ទៅ ៥០០០ ដុលា្លរអាមេរិក បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។  

លោកស្រី អ៊ុន កញ្ញា ជាអ្នកគ្រប់គ្រងទូទៅ​នៃក្រុមហ៊ុន HGB Group Co., Ltd បានមានប្រសាសន៍ថា «កម្មវិធី ទិញចូល ដូរឲ្យថ្មី នេះជាកម្មវិធីពិសេស និងជាឱកាសដ៏កម្ររសម្រាប់ អ្នកស្រលាញ់ និងមានក្តីស្រម័យចង់ក្លាយជាម្ចាស់ រថយន្តម៉ាក Mazda ស៊េរី Mazda3 ឫ Mazda CX-3 កាន់តែងាយស្រួល និងឆាប់រហ័ស។ ក្រុមហ៊ុន HGB Auto Co., Ltd. យល់ច្បាស់​ពីតម្រូវការ​របស់អតិថិជន និង​មានបំណង​ចង់ឲ្យអតិថិជន​របស់យើង ទទួលបាននូវភាពទាន់សម័យ និង​ភាពរីករាយ ក្នុងធ្វើដំណើរ​ជាមួយរថយន្ត ដែលជាបច្ចេកវិទ្យាចុង​ក្រោយ​របស់យើង!»។

ជាមួយរូបរាងស្រស់ស្អាត និង​ទាក់ទាញ បែបរថយន្ត Sport សម័យថ្មី Mazda3 មានលក្ខណៈពិសេស ដោយដោយបច្ចេកវិទ្យា SKYACTIV តួរថយន្តស្រាល ប៉ុន្តែ រឹងមាំ សន្សំសំចៃប្រេង ដែលធ្វើឲ្យការបើកបរប្រកបដោយភាពរីករាយ និង សុវត្ថិ​ភាព ។ Mazda3 បង្កើតឡើង សម្រាប់អ្នកដែលស្រឡាញ់ការបើកបរ ។

ចំណែក Mazda CX-3 រចនាឡើងក្នុងរូបរាងយ៉ាងស្រស់សង្ហា និង​តម្រូវតាមការបើកបរបានគ្រប់កាលៈទេសៈផ្លូវ ។ Mazda CX-3 ក៏មានបំពាក់​ដោយបច្ចេកវិទ្យា SKYACTIV និង មានប្រពន្ធ័បញ្ឈប់ម៉ាស៊ីន i-Stop សុវត្ថិភាពខ្ពស់ និង​សន្សំសំចៃប្រេង ។

លោកស្រី អ៊ុន កញ្ញា បានមានប្រសាសន៍បន្ថែមទៀតថា «កម្មវិធីនេះ​នឹងប្រព្រឹត្តទៅតាម​ចំនួន រថយន្តដែលមានកំណត់ក្នុងស្តុក​ប៉ុណ្ណោះ ដូច្នេះអ្នកមាន ចង់ក្លាយជាម្ចាស់ រថយន្ត ទាំងពីរ ស៊េរីនេះ គួរតែប្រញាប់រួសរាន់ទាក់​ទង មកក្រុមហ៊ុន Mazda ឲ្យបានរួសរាន់!»។

Mazda 3 ឬ Mazda CX-3 មានដាក់តាំងបង្ហាញ​នៅតាមសាខារបស់ក្រុមហ៊ុន Mazda និង​មានលេខទូរស័ព្ទលេខ ០៩៥ ៩៩៩ ៥៩៩ ឬ ០៩៥ ៩៩៩ ៦៩៩ ដើម្បីសាកសួរព័ត៌មានលម្អិត ពីកម្មវិធីពិសេសនេះ៕