(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់បន្ថែមលើសេចក្ដីប្រកាស​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ដីពី «ការណែនាំអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់មិនជាប់អាករ» ថាមិនមែនជាការបង្កើត «អាករលើតម្លៃបន្ថែម» ដូចការចុះផ្សាយរបស់អង្គភាពព័ត៌មាន​មួយចំនួននោះទេ។

អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អាករលើតម្លៃបន្ថែមនេះ ត្រូវបានដាក់អនុវត្តតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ចំណែកការចេញសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច កាលពីពេលកន្លងទៅនោះ គឺគ្រាន់តែកំណត់ឲ្យបានច្បាស់លាស់ នូវនិយមន័យនៃពាក្យ «សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ» ដើម្បីពង្រឹងសង្គតិភាព (ភាពប្រសព្វគ្នា) ក្នុងការអនុវត្តអាករលើតម្លៃបន្ថែមនេះតែប៉ុណ្ណោះ មិនមែនជាការបង្កើត ឬដាក់ឲ្យអនុវត្តពន្ធថ្មីនោះទេ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ៖