(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហប្ញទ័យអនុញ្ញាតឲ្យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ នៅក្នុងព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម៨១ យាងចូល ៨២ព្រះវស្សា៕