(ភ្នំពេញ)៖ ជនបរទេសដែលសង្ស័យថា ធ្វើចារកម្មនៅកម្ពុជា ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបញ្ជូនទៅតុលាការសារជាថ្មី នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីបន្តការសួរនាំបន្តទៀត ចាត់ការតាមនីតិវិធី។

សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសជនជាតិ អូស្រ្តាលីម្នាក់ ឈ្មោះ James Ricketson អាយុ ៦៨ឆ្នាំ ដែលបានចូលក្នុងប្រទេសកម្ពុជា​ ធ្វើសកម្មភាពលួចយកព័ត៌មានដើម្បីយកទៅ ផ្សព្វផ្សាយនៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យបានព្យាយាមបិទបាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែនរបស់គេថែមទៀតផង​៕